website_news:2017170708

ម៉ាឡេស៊ី បន្ដប្រតិបត្តិការចាប់ខ្លួនពលករខុសច្បាប់រាប់សែននាក់

http://kleykley.sabay.com.kh/article/ ថ្ងៃទី 15-07-2017 ម៉ោង 14:58

ប្រតិបត្តិការចាប់ខ្លួនពលករខុសច្បាប់ក្នុងប្រទេសម៉ាឡេស៊ី គឺនៅតែបន្ដធ្វើជារៀងរាល់ថ្ងៃ ក្រោយអាជ្ញាធរម៉ាឡេស៊ីបានចាប់ផ្ដើមអនុវត្តប្រតិបត្តិការនេះ ចាប់តាំងពីថ្ងៃទី០១ ខែកក្កដា កន្លងមក ដោយបានចាប់ខ្លួនពលករខុសច្បាប់ចំនួនជាង ៣ ៣០០នាក់ និងនិយោជកចំនួន ១៦នាក់។ ក្នុងនោះ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ម៉ាឡេស៊ី លោក Mustafar Ali បានដាក់គោលដៅធ្វើកាតសម្គាល់ចំនួន ៦០ម៉ឺនកាត ឲ្យពលករគ្មានឯកសារបញ្ជាក់អត្តសញ្ញាណ។ ប៉ុន្តែមានពលករគ្មានឯកសារបញ្ជាក់អត្តសញ្ញាណ ប្រមាណ ១៦ម៉ឺននាក់ប៉ុណ្ណោះ បានមកចុះឈ្មោះ ធ្វើកាតសម្គាល់ គិតត្រឹមថ្ងៃផុតកំណត់ ៣០ មិថុនា ២០១៧ កន្លងទៅ។

មន្រ្តីម៉ាឡេស៊ីរួបនេះ បញ្ជាក់ទៀតថា ពេលនេះ គ្មានការពន្យារពេលធ្វើកាតសម្គាល់ទៀតទេ ព្រោះអាជ្ញាធរបានទុកពេលឲ្យនិយោជកគ្រប់គ្រាន់ហើយ។ ចំណែកប្រតិបត្តិការនេះ នឹងនៅតែបន្តរហូតពលករចុងក្រោយ ដែលគ្មានឯកសារបញ្ជាក់អត្តសញ្ញាណ ត្រូវបានចាប់ខ្លួន៕

website_news/2017170708.txt · Last modified: 2017/07/16 14:22 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki