website_news:2017170709

ថៃ និងឡាវ ពិភាក្សាគ្នា ពីការបញ្ចូនក្រុមពលករ ទៅកាន់ទឹកដីថៃ

http://rotyun.com.kh/news/local-news/ ថ្ងៃទី14 - 07 - 2017 , 03:56:51 pm

កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ តំណាងនៃប្រទេសថៃ និងឡាវ បានជួបប្រជុំគ្នា នៅក្រុង Luang Prabang ភាគខាងជើង ប្រទេសឡាវ ដើម្បីធ្វើការពិភាក្សាគ្នា ជុំវិញរឿងបញ្ចូនក្រុមពលករ ទៅកាន់ប្រទេសថៃ។ ទីភ្នាក់ងារព័ត៌មានឡាវ KPL បានរាយការណ៍ដូច្នេះ។

សេចក្តីរាយការណ៍ បានឲ្យដឹងថា ប្រទេសទាំងពីរ បានកំពុងពន្លឿននូវការធ្វើអធិការកិច្ច និងចេញច្បាប់មួយឲ្យបានត្រឹមត្រូវ សម្រាប់ក្រុមពលករឡាវ ជៀសវាងការបញ្ជូនមនុស្សក្នុងន័យជួញដូរមនុស្ស និងលក់កម្លាំងពលកម្ម។

លោក Anousone Khamsingsavath ប្រធានស្តីទីនាយកដ្ឋានការងារជំនាញ និងនិយោជិក ប្រទេសឡាវចំណុះឲ្យក្រសួងការងារ និងសុខាមាលភាពសង្គម បានលើកឡើងថា យើងបានចុះហត្ថលេខា ទៅលើអនុស្សរណៈ MOU ដោយបង្កើតបានយន្តការជាច្រើនសម្រាប់វាយតម្លៃ ទៅលើការការពារ និងគ្រប់គ្រងក្រុមពលកររបស់ឡាវ ដែលបម្រើការងារ នៅក្នុងប្រទេសថៃ ហើយយើងរំពឹងថា ការអនុវត្តរបសយើង កាន់តែច្បាស់លាស់ នឹងធ្វើបានល្អសម្រាប់អនាគតខាងមុខ៕

website_news/2017170709.txt · Last modified: 2017/07/16 14:27 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki