website_news:2017170710

យី! មកនៅស្រុកគេហើយ ហ៊ានធ្វើបែបនេះទៀត

http://www.kaoh-santiphap-news. ៖ ប៊ុន លីនណា ថ្ងៃចន្ទ ទី១៧ ខែកក្កដា ឆ្នាំ២០១៧ ម៉ោង ០៨:៣០

ខេត្តក្រចេះ ៖ ជនសង្ស័យ៣នាក់ មានជនជាតិវៀតណាម និងឥស្លាម ត្រូវកម្លាំង នគរបាលស្រុកស្នួលស្រាវជ្រាវចាប់ខ្លួនបានពាក់ព័ន្ធនិងករណីជួញដូរមនុស្សខុសច្បាប់។ជនទាំង៣នាក់ត្រូវបានចាប់ខ្លួនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៧ ហើយការចាប់ខ្លួនពួកគេ គឺធ្វើឡើងទៅតាមបណ្តឹងរបស់លោកមេភូមិពាក់ព័ន្ធនិងករណីជួញដូរនារី៣នាក់នៅភូមិសំបួរសែនជ័យ ឃុំស្វាយជ្រះ ស្រុកស្នួល ឲ្យទៅធ្វើការខុសច្បាប់នៅប្រទសអារ៉ាប់។ ជនទាំងសង្ស័យទាំង៣នាក់នេះ គឺ១.ឈ្មោះ ចាំ ហាលីម អាយុ៣៥ឆ្នាំ ជនជាតិឥស្លាម ២.ឈ្មោះ ចាម មហាមាត់អាលី អាយុ២៤ឆ្នាំ ជនជាតិស្លាម និង៣.ឈ្មោះ ចាម ធីវ អាយុ៤៨ឆ្នាំ ជនជាតរិវៀតណាម ពួកគេទាំង៣នាក់រស់នៅប្រទេសវៀតណាម។

អធិការនគរបាលស្រុកស្នួលបានឲ្យដឹងដែរថា ក្រោយពីកម្លាំងនគរបាលទទួល ព័ត៌មានពីលោកមេភូមិលើករណីជួញដូរមនុស្សខុសច្បាប់នេះ កម្លាំងបានស្រាវជ្រាវចាប់ពួកគេទាំងនេះបានភ្លាមៗផងដែរ ។ ជាមួយគ្នានេះ ក៏នៅមាននារីរងគ្រោះ៣នាក់ទៀត តែត្រូវបានប្រគល់ឲ្យសាច់ញាតិវិញ គ្រាន់តែអប់រំពួកគេកុំឲ្យជឿតាមការបោកបញ្ឆោតរបស់ក្រុមមេខ្យល់ទៅរកការងារធ្វើខុសច្បាប់។ ហើយជនទាំងនេះជាមុខសញ្ញាពាក់ព័ន្ធនិងករណីជួញដូរមនុស្សថ្មីផ្សេងទៀត ដែលត្រូវបានឃាត់ខ្លួន បន្ទាប់ពីមានមុខសញ្ញាប្រុស-ស្រីជាច្រើនក្នុងករណីនេះ ហើយត្រូវកម្លាំងនគរបាលស្រុកស្នួលស្រាវជ្រាវចាប់ឃាត់ខ្លួនក្នុងអំឡុងពេលប៉ុន្មានចុងក្រោយនេះជាប់ៗគ្នារួចមកនោះ៕

website_news/2017170710.txt · Last modified: 2017/07/17 11:16 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki