website_news:2017170712

អាជីវករថៃស្រក់ទឹកភ្នែក បន្ទាប់ពីកម្ពុជាបិតច្រកព្រំដែនធម្មជាតិស្ថិតនៅខេត្តបន្ទាយមានជ័យ

http://www.khmer-chonburi.com/archives/ เพียะตรา ประ | กรกฎาคม ខែកក្កដា 17, 2017

ប្រទេសថៃ÷ បន្ទាប់ពីអាជ្ញាធរប្រទេសកម្ពុជាបានបិតច្រកព្រំដែនតូចធំនិងតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ស្ថិតនៅក្នុងខេត្តបន្ទាយមានជ័យ មួយរយ:មក អាជីវករថៃលក់ដូនៅក្នុងតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ មានការត្អូញត្អែរយ៉ាងខ្លាំងដោយសារតែគ្មានអ្នក ចូលមកទិញឥវ៉ាន់និងផលិតផលដទៃទៀតដែលដាក់លក់នៅក្នុងទីផ្សារថៃ។

បញ្ហាទាំងនេះបានកើតឡើងបន្ទាប់ពីរាជរដ្ឋាភិបាលថៃ បានប្រកាសកែប្រែច្បាប់អន្តោប្រវេសន៍ថ្មី ធ្វើឲ្យពលករចំណាកស្រុកខុសច្បាប់នៅក្នុងប្រទេសថៃមានការភ័យខ្លាច និងនាំគ្នាវិលត្រឡប់ទៅស្រុកកំណើតរបស់ខ្លួនវិញអស់ជាងពាក់កណ្តាលប្រទេស ថៃ ចំណែកឯនៅតាមបន្ទាត់ព្រំដែនថៃវិញ បណ្ដាអាជីវករថៃដែលលក់ដូរនៅក្នុងផ្សារតូចធំបានរងផលប៉ះពាល់យ៉ាងខ្លាំងដោយសារតែច្បាប់ថ្មីមួយនេះ។ ក្រោយពីរាជរដ្ឋាភិបាលថៃបានប្រកាសច្បាប់អន្តោប្រវេសន៍ថ្មីនេះ ខាងភាគីកម្ពុជាក៏បានធ្វើការបិទច្រកព្រំដែនធម្មជាតិតូច,ធំនៅក្នុងខេត្ដបន្ទាយមានផងដែរ ដើម្បីទប់ស្កាត់ហាមមិនឲ្យពលរដ្ឋខ្មែរឆ្លងដែនចំណាកស្រុកខុសច្បាប់ទៅធ្វើការប្រទេសថៃ ព្រោះខ្លាចត្រូវទាហានថៃចាប់ខ្លួន ព្រោះច្បាប់ថ្មីដែលប្រទេសថៃទើបបានកែប្រែនេះ មានទោសធ្ងន់ធ្ងរណាស់ អាចធ្វើឲ្យពលរដ្ឋកម្ពុជាត្រូវជាប់គុកនៅគេបើសិនឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ។

ប្រភពពី:អាជីវករលក់ដូរនៅក្នុងផ្សារណាត់តាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ បានប្រាប់អ្នកសារព័ត៌មានក្នុងស្រុកថៃឲ្យដឹងថា កាលពីកម្ពុជាមិនទាន់បិទច្រកព្រំដែនធម្មជាតិគេអាចលក់ដូរបានក្នុងមួយថ្ងៃចាប់4-5ម៉ឺនបាត តែមួយរយៈកន្លងមកនេះគេលក់ឥវាន់ក្នុងមួយថ្ងៃបានត្រឹមតែ1500฿ តែប៉ុណ្ណោះ។ ការលក់ដូរមិនសូវដាច់បែបនេះគឺមកពី ភាគីអាជ្ញាធរកម្ពុជាបិទច្រកផ្លូវកាត ហាមឃាត់មិនឲ្យពលរដ្ឋរបស់ខ្លួនឆ្លងដែនចូលទៅក្នុងទឹកដីថៃ ព្រោះខ្លាចទាហានថៃចាប់។

website_news/2017170712.txt · Last modified: 2017/07/17 11:25 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki