website_news:2017170713

ពលករខ្មែរម្នាក់ទៀតហើយត្រូវខ្សែភ្លើងឆក់ស្លាប់យ៉ាងអាណោចអាធ័មនៅក្នុងប្រទេសថៃ

http://www.khmer-chonburi.com/archives/ เพียะตรา ประ | กรกฎาคม ខែកក្កដា 16, 2017

ប្រទេសថៃ÷ កាលពីថ្ងៃអាទិត្យទី16 ខែកក្កដា ឆ្នាំ2017 ករណីពលករខ្មែរម្នាក់ ត្រូវខ្សែភ្លើងឆក់ស្លាប់នៅលើវាលស្មៅមួយកន្លែងស្ថិតនៅក្នុងខ័ណ្ឌបានបឹង ស្រុក ស៊ីរាចឆា ខេត្តឈុនបុរី ជនរងគ្រោះដែលស្លាប់ត្រូវបានគេស្គាល់ថាពលករខ្មែរ អាយុប្រហែល30ឆ្នាំ ធ្វើការនៅក្បែរកន្លែងកើត។ ប្រភពពីកន្លែងកើតហេតុបានឲ្យដឹង មុនពេលកើតហេតុប្រហែលជាជនរងគ្រោះដើរទៅជាន់ឬបះខ្សែភ្លើង ដែលកប់នៅក្នុងស្មៅទើបត្រូវខ្សែភ្លើងឆក់ស្លាប់តែម្ដង។ក្រោយពេលកើតហេតុក្រុមភ្នាក់ងារសង្គ្រោះស្រុកស៊ីរាចឆា បានមកធ្វើការត្រួតពិនិត្យសាកសពនិងកន្លែងកើតហេតុជាមួយសមត្ថកិច្ច រួច បញ្ជូនសពជនរងគ្រោះ ទៅធ្វើការ កោសល្យវិច័យនៅមន្ទីរពេទ្យស្រុកស៊ីរាចឆា រួចប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីខ្មែរ។

website_news/2017170713.txt · Last modified: 2017/07/17 11:28 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki