website_news:2017170802

រដ្ឋសភាជំរុញអាជ្ញាធរខេត្តឧត្តរមានជ័យផ្សព្វផ្សាយពីសុវត្ថិភាពចំណាកស្រុកដល់ពលករ

http://www.daem-ampil-news.html ព្រហស្បតិ៍, ១៧ សីហា ២០១៧ 09:51 ដោយ: មង្គល ID:013

ភ្នំពេញ៖ លោកស្រី កែ សុវណ្ណរ័ត្នន៍ បានជំរុញដល់ថ្នាក់ដឹកនាំ អាជ្ញាធរគ្រប់ជាន់ថ្នាក់ ក្នុងខេត្តបន្ទាយមានជ័យ ដែលមានព្រំដែនជាប់ប្រទេសថៃ ជួយផ្សព្វផ្សាយ អប់រំ ដល់ប្រជាពលរដ្ឋ ដែលចេញទៅធ្វើការនៅប្រទេសថៃ ត្រូវមានឯកសារស្របច្បាប់ មុនធ្វើចំណាកស្រុក ដើម្បីទទួលបានផលប្រយោជន៍ និងមានច្បាប់ការពារ ចៀសសវាងការរំលោភបំពាន នានា។

ការលើកឡើងរបស់ លោកស្រីកែ សុវណ្ណរ័ត្នន៍ ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភាបែបនេះ បានធ្វើឡើងនៅក្នុងឱកាស ដឹកនាំប្រតិភូគណៈកម្មការ ជួបពិភាក្សាការងារជាមួយលោក ស ថាវី អភិបាលខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧។

លោក ស ថាវី បានគូសបញ្ជាក់ថា អាជ្ញាធរខេត្តបានខិតខំ ធ្វើការអប់រំផ្សព្វផ្សាយ និងផ្តល់ព័ត៌មានជាប្រចំា ដល់ប្រជាពលរដ្ឋពីការធ្វើចំណាកស្រុក នេះ។ ជាមួយគ្នានេះ អាជ្ញាធរខេត្តបានសហការយ៉ាងល្អ ជាមួយខេត្តជាប់ព្រំដែន របស់ប្រទេសថៃ ក្នុងការជួយអន្តរាគមន៍ ដល់ពលករខ្មែរ នៅពេលដែល ពួកគាត់មានបញ្ហានៅក្នុងប្រទេសគេ។

សូមជម្រាបថា ក្រៅពីការលើកឡើងនូវបញ្ហាខាងលើនេះ លោកស្រីកែ សុវណ្ណរ័ត្នន៍ ក៏បានលើកឡើងពីវិស័យនានា ដែលគណៈកម្មការទទួលខុសត្រូវ ដូចជាការងារសុខាភិបាល ការងារសង្គមកិច្ច មកពិភាក្សាជាមួយថ្នាក់ដឹកនាំ ខេត្តបន្ទាយមានជ័យ ដើម្បីជំរុញ និងរក ដំណោះស្រាយ ចំពោះការខ្វះខាត ដើម្បីផ្តល់សេវាសាធារណៈ ដល់ពលរដ្ឋកាន់តែល្អប្រសើរឡើង ថែមទៀត។ នេះបើយោងតាមបណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុករបស់រដ្ឋសភា៕

website_news/2017170802.txt · Last modified: 2017/09/01 15:58 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki