website_news:2017170803

ពលរដ្ឋខ្មែរសម្រុកចូលទៅធ្វើការនៅប្រទេសវៀតណាម

https://kohsantepheapdaily.com.kh/ ដោយ ៖ កែវ ឆាត ថ្ងៃពុធ ទី១៦ ខែសីហា ឆ្នាំ២០១៧ ម៉ោង ១៤:៤៦

ខេត្តកំពត ៖ ពលរដ្ឋជាច្រើនរយនាក់ សម្រុកចូលទៅធ្វើការនៅប្រទេសវៀតណាម ពលរដ្ឋជាច្រើនរយនាក់ បានក្រោកពីព្រលឹមនាំគ្នាចូលទៅធ្វើការនៅប្រទេសវៀតណាម ។ ចូលតាមច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក ស្ថិតក្នុងភូមិថ្កូវ ឃុំឫស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត ។

ពលរដ្ឋម្នាក់ឈ្មោះ ង៉ែត សំអឿន ភេទប្រុស អាយុ៤០ឆ្នាំ នៅភូមិអន្លង់ថ្ងាន់ ឃុំឫស្សីស្រុកខាងកើត ស្រុកកំពង់ត្រាច ចូលទៅធ្វើការនៅខេត្តគៀងយ៉ាង ប្រទេសវៀតណាម បានប្រាប់ឲ្យដឹងថា ៖ ពលរដ្ឋជាច្រើនរយនាក់ បានចូលទៅធ្វើការផ្សេងៗគ្នា ក្នុងប្រទេសវៀតណាម ។ពលរដ្ឋរូបនេះនិយាយប្រាប់បន្តថា ៖ ដោយសារតែការងារនៅក្នុងស្រុកយើងបានថោកពេក ទើបមានពលរដ្ឋជានាក់បាននាំគ្នាទៅធ្វើការនៅខេត្តគៀងយ៉ាង ។ ការងារសំណង់បានក្នុងមួយថ្ងៃ២០ម៉ឺនដុង ស្មើនឹងប្រាក់រៀលខ្មែរ5ម៉ឺនរៀល និងអាចបានកម្រៃខ្ពស់ជាងនេះទៅទៀតក៏មាន តាមជំនាញរៀងៗខ្លួន ។

អ្នកចូលទៅធ្វើការនៅវៀតណាម បានអគុណដល់មន្ត្រីនគរបាលប៉ុស្លិ៍ត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក បានអនុគ្រោះមិនយកលុយកាក់ ដែលពួកគេចូលទៅធ្វើការនៅវៀតណាមព្រលឹមចេញព្រលប់ចូល ឬឯវៀតណាមក៏គេមិនបានរឹតបណ្ដឹងអ្វីដែរ ។

មន្ត្រីនគរបាលច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក កាលពីម្សិលមិញបានថ្ងែងប្រាប់ឲ្យដឹងថា ៖ ពលរដ្ឋខ្មែរជាច្រើននាក់បានចូលទៅធ្វើការនៅប្រទេសវៀតណាមនោះ គឺខាងនគរបាលច្រកទ្វារខ្មែរ និងអាជ្ញាធរវៀតណាមមិនបានយកលុយកាក់អ្វីទេ គឺជួយសម្រួលធ្វើយ៉ាងណាឲ្យបានពលរដ្ឋខ្មែរចូលទៅធ្វើការ ព្រោះពួកគាត់មិនបានសម្រាកនៅស្រុកគេទេ គឺត្រលប់មកស្រុកកំណើតវិញ ៕

website_news/2017170803.txt · Last modified: 2017/09/01 15:59 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki