website_news:2017170805

បុរសម្នាក់ ក្នុងចំណោម៧នាក់ ដែលជាពលរដ្ឋខ្មែរ លួចឆ្លងដែនខុសច្បាប់ ត្រូវក្រុមទាហានថៃ បាញ់បណ្ដាលឲ្យរងរបួសធ្ងន់

http://www.ariyothom-news.html (ថ្ងៃទី 17 August 2017 ម៉ោង 8:40 am)

ព្រះវិហារៈ កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧ នៅលើចំណុចភ្នំខ្មោច ខណៈអ្នកផ្សេងទៀតគេចរួចផុតអាយុជីវិត។ ក្រុមពលរដ្ឋខ្មែរទាំងនេះ បានលួចឆ្លងដែនដោយខុសច្បាប់ ឡើងទៅកាប់ឈើគ្រញូងក្នុងទឹកដីថៃ ស្ថិតនៅភូមិសាស្ត្រចំណុចផ្លូវខាងលិចបុស្សស្បូវ កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១។

ពលរដ្ឋខ្មែរ ដែលរងរបួសនោះ មានឈ្មោះ សំ គួន ហៅ រ៉ាត់ ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅភូមិគីមុន្នី ឃុំរុងរឿង ស្រុកកំពង់ស្ពឺ ខេត្តកំពង់ស្ពឺ ត្រូវបានជួយសង្គ្រោះហើយ។ ជនរងគ្រោះត្រូវបានលោកមេឃុំដឹកតាមរថយន្តស៊ីម៉ាក់ យកទៅសង្គ្រោះនៅមន្ទីរពេទ្យសម្ដេចតេជោ ហ៊ុន សែន ស្រអែម ហៅថា ពេទ្យអគ្គ។ ជនរងគ្រោះត្រូវទាហានថៃ បាញ់ចំកំពេសគូថខាងស្ដាំ បណ្ដាលឲ្យរងរបួសធ្ងន់។

ជនរងគ្រោះ និងគ្នីគ្នា៦ផ្សេងទៀត សុទ្ធសឹងជាអ្នកចំណាកស្រុកមកពីខេត្តកំពង់ស្ពឺ កំពង់ឆ្នាំង និងកំពង់ចាម។ ពួកគេបានមកស្នាក់នៅផ្ទះមិត្តភ័ក្ត ស្ថិតនៅក្នុងភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ មុនធ្វើដំណើរចាកចេញឡើងទៅកាប់ឈើក្នុងទឹកដីថៃ។

បើតាមលោកមេឃុំ ចំពោះករណីនេះ លោកយល់ថា ថ្វីត្បិតមិនបង្កគ្រោះថ្នាក់ដល់អាយុជីវិតក្ដី ប៉ុន្តែជាបញ្ហាមួយសម្រាប់អាជ្ញាធរពិបាកក្នុងការទប់ស្កាត់ ព្រោះថា ការលួចឆ្លងដែនចូលទឹកដីថៃ គឺបងប្អូនមិនបានឲ្យអាជ្ញាធរដឹងនោះទេ។

យ៉ាងណា ក្នុងនាមអាជ្ញាធរ លោកសូមអំពាវនាវដល់បងប្អូនដែលមានបំណងឆ្លងដែនទៅកាត់ឈើនៅក្នុងទឹកដីថៃ ដោយខុសច្បាប់ សូមបញ្ឈប់សកម្មភាពគ្រោះថ្នាក់ទាំងនេះ ព្រោះថា បើមិនគ្រោះថ្នាក់ដល់អាយុជីវិត ក៏វាប្រឈមចំពោះមុខច្បាប់ដែរ៕

website_news/2017170805.txt · Last modified: 2017/09/01 16:01 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki