website_news:2017171102

ក្រសួងការងារថៃ ត្រៀមផែនការបន្តការស្នាក់នៅ ដល់ពលករដែលត្រួតសញ្ជាតិមិនទាន់ ក្រោយ 31.03.2018

http://www.trolldee.com/archives November 16, 2017

កាលពីថ្ងៃព្រហស្បតិ៍ទី16 ខែវិច្ឆិកា ឆ្នាំ2017 អគ្គនាយកដ្ឋានរដ្ឋមន្ត្រីក្រសួងការងារថៃបានផ្ដល់បទសម្ភាសន៍ដល់សារព័ត៌មានក្នុងស្រុកថៃ បានដឹងថាក្រសួងការងារថៃ ត្រៀមស្នើច្បាប់ទៅទីស្ដីការគណៈរដ្ឋមន្ត្រី ដើម្បីអោយ ក្រសួងមហាផ្ទៃថៃ ពិនិត្យពិចារណាលើច្បាប់ស្នាក់នៅរបស់ពលករចំណាកស្រុក។ បន្ទាប់ពីការត្រួតសញ្ជាតិរជូនពលករខ្មែរ,ឡាវ,ភូមា មានភាពយឺតយ៉ាវមិនទាន់តាមពេលវេលាកំណត់ក្នុងការផ្ដល់បទសម្ភាសន៍នេះដែរ លោកអនុរ៉ាត ថុតរ៉ាត បានបញ្ជាក់ផងដែរថា ការដែលពលករបរទេសទាំងបីសញ្ជាតិ បញ្ជាក់អត្តសញ្ញាណយឺតយ៉ាវគឺមិនមែនជាកំហុសរបស់ក្រសួងការងារទេ.. គឺដោយសារតែភ្នាក់ត្រួត សញ្ជាតិរបស់ពលករខ្លួនឯងដែលដំណើរការយឺតយ៉ាវ។

ដូច្នេះក្រសួងការងារថៃបានត្រៀមផែនការនៅក្រោយថ្ងៃ31.03.2018 ដើម្បីជួយបន្តការស្នាក់នៅបណ្តោះអាសន្នដល់ពលករបរទេសដែលបញ្ជាក់អត្តសញ្ញាណមិនទាន់ពេលកំណត់ អ្នកស្នាក់នៅធ្វើការបាន តែត្រូវស្នើរឿងនេះទៅក្រសួងមហាផ្ទៃជាអ្នកសម្រេច។

website_news/2017171102.txt · Last modified: 2017/11/17 14:32 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki