website_news:2017180201

បញ្ជូនត្រឡប់ពលករធ្វើការសំណង់នៅប្រទេសថៃស្លាប់

http://www.rasmeinews.com/local ដោយ ៖ភ្នំស្វាយ ថ្ងៃទី 18 កុម្ភៈ 2017 ម៉ោង 01:47:PM

បន្ទាយមានជ័យ៖ ពលករជាកម្មករសំណង់ធ្វើការនៅប្រទេសថៃស្លាប់ ដោយសារជំងឺនោះ ត្រូវបានស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំខេត្តស្រះកែវ ប្រទេសថៃ សហការជាមួយអាជ្ញាធរពាក់ព័ន្ធថៃ បានបញ្ជូនសពមកតាមរថយន្តក្នុងច្រកទ្វារអន្តរជាតិប៉ោយប៉ែត ក្រុមគ្រួសារបានមកទទួលនៅច្រកព្រំដែន នៅវេលាម៉ោង១ថ្ងៃត្រង់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧។

លោកវរសេនីយ៍ ជា ដា មេបញ្ជាការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឲ្យដឹថា សពជនរងគ្រោះមានឈ្មោះ ជឿន ដា ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅភូមិដំរីស្លាប់ ឃុំចន្លាស់ដែក ស្រុកក្រឡាញ់ ខេត្តសៀមរាប មុខរបជាកម្មករសំណង់ នៅទីក្រុងបាងកក ប្រទេសថៃ ស្លាប់ដោយសារធ្លាយក្រពះ កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧ វេលាម៉ោង០៥និង៣៨នាទី៕L

website_news/2017180201.txt · Last modified: 2017/08/24 15:03 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki