website_news:2017180301

ជាប់គុក​ជិត​២​ឆ្នាំ​ទើប​ថៃ​ដោះលែង​ពលរដ្ឋ​ខ្មែរ​៤​នាក់​មកវិញ

http://www.rasmeinews.com/local ដោយ ៖​សហការី​ ថ្ងៃទី 18 មីនា 2017 ម៉ោង 07:27:AM

(​ព្រះវិហារ​)៖​ប្រជាពលរដ្ឋ​ខ្មែរ​៤​នាក់​ត្រូវ​អាជ្ញាធរ​ថៃ​ដោះលែង​បន្ទាប់ពី​ពួកគេ​បាន​លួច​ចូលទៅ​កាប់​ឈើ​គ្រញូង​ហើយ​ត្រូវ​មានទោស​ជាប់គុក​នៅ​ខេត្ត​អ៊ូ​ប៊ុន​ប្រទេស​ថៃ​។​ការដោះលែង​ប្រព្រឹត្ត​នៅ​ច្រក​អានសេះ កាលពី​វេលា ម៉ោង​១​និង​១៥​នាទី ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០១៧ ។​

​មន្ត្រី​សមត្ថកិច្ច​កម្ពុជា​បាន​ឲ្យ​ដឹងថា ពលរដ្ឋ​ខ្មែរ​ទាំង​៤​នាក់​មាន ១-​ឈ្មោះ ង៉ែត ភេ​ន ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ,​ទី​២-​ឈ្មោះ សុខ ខឿន ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ។ ទាំងពីរ​នាក់​ខាងលើនេះ រស់នៅ​ភូមិ​ល្អាង ឃុំ​ល្អាង ស្រុក​ដងទង់ ខេត្តកំពត , ទី​៣-​ឈ្មោះ ភ្លឺ​ន កេ​ត ភេទ​ប្រុស អាយុ​៣២​ឆ្នាំ រស់នៅ​ភូមិ​បុស​ស្បូវ ឃុំ​បុស​ស្បូវ ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ និង​ទី​៤-​ឈ្មោះ ហ៊ុន សុភាព ភេទ​ប្រុស អាយុ​៣០​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​ស្រ​ង៉ែ ឃុំ​បឹង​ខ្នា ស្រុក​សាមគ្គី​មានជ័យ ខេត្តកំពង់ឆ្នាំង​។​

​គួរ​បញ្ជាក់ថា ពួកគេ​ទាំង​៤​នាក់​ខាងលើ ត្រូវ​ភាគី​ថៃ​ចាប់ខ្លួន​កាលពី​ថ្ងៃទី​១៧ ខែសីហា ឆ្នាំ​២០១៥ ក្នុងភូមិ​សាស្ត្រ ស្រុក​ណាំ​យឺន ខេត្ត​អ៊ូ​ប៊ុន ពីបទ​លួច​ចូល​កាប់​ឈើ​គ្រញូង​ក្នុង​ទឹកដី​ថៃ ៕S

website_news/2017180301.txt · Last modified: 2017/03/18 10:27 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki