website_news:2017180401

ទាហានថៃចាប់ពលករខ្មែរ២៥នាក់មានលិខិតឆ្លងដែន(MOU)តែចូលតាមផ្លូវកាត់ច្រកផ្សារលុងគ្លឿ

http://www.khmerchonburi.info/archives ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៧

ទាហានថៃឃាតខ្លួនពលករខ្មែរ២៥នាក់មានលិខិតឆ្លងដែន(MOU)តែចូលតាមផ្លូវកាត។ កាលពីថ្ងៃទី១៧ខែមេសាឆ្នាំ២០១៧ ទាហានថៃប្រចាំការបរិវេណច្រកទ្វាព្រំដែនប៉ោយប៉ែតខាងក្រោយផ្សារលុងគ្លឿរបានធ្វើការឃាត់ខ្លួនពលករខ្មែរចំនួន២៥នាក់មានប្រុស១៩នាក់ ស្រី៦នាក់ ខណះពេលកំពុងនាំគ្នាចូលមកតាមច្រកផ្លូវកាត់។

ប្រភពពីទាហានថៃនៅកន្លែងឃាតខ្លួនបានអោយដឹងពលករខ្មែរទាំង២៥នាក់បានធ្វើដំណើរឆ្លងអូហើយដើរផ្លូវកាត់ដើម្បីឡើងរថយន្ដធ្វើណើរទៅធ្វើការឯទីក្រុងបាងកក ប្រទេសថៃ តាមការត្រួតពិនិត្យរបស់ទាហានពលករខ្មែរទាំងមានលិខិតឆ្លងដែនប្រភេទ(MOU)ត្រឹមត្រូវតែមិនព្រមចូលតាមផ្លូវត្រងធ្វើអោយសមត្ថកិច្ចឆ្ងល់។ ប្រភពីពលករខ្មែរ១រូបឈ្មោះហន តូ បានប្រាប់អោយដឹងថាពួកគេទាំងគ្នាធ្វើការនៅរោងចក្រផ្លាសស្ទិកនៅក្នុងខេត្ដសាមុតប្រាកាន ហើយបាននាំគ្នាចុះទៅលេងបុណ្យចូលឆ្នាំថ្មីតាមរយះច្រកទ្វាអន្ដរជាតិឡែម ដោយមិនបានវ៉ៃត្រាចេញចូលព្រោះខ្លូចវីសានិងអស់ប្រាក់ច្រើន លុះដល់ពេលវិលត្រឡបឡើងទៅធ្វើការក៏សម្រេចនាំគ្នាចូលតាមច្រកប៉ោប៉ែតព្រោះអស់សាហុយតិចជាងដោយជួលអោយមេខ្យល់នាំដើរផ្លូវកាត់ក្នុងតំលៃ១នាក់៨០០បាត តែខណះពេលឆ្លងអូមកខាងថៃក៏ត្រូវទាហានចាប់ឃាតខ្លួនតែម្ដង។ ក្រោយពេលទាហានធ្វើការសាកសួររួចពលករខ្មែរទាំងអស់ត្រូវបានទាហានបញ្ជូនទៅអោយប៉ូលិសអន្ដោប្រវេសន៍ស្រុកអារ៉ញ្ញយកទៅចាត់វិធានការតាមផ្លូវច្បាប់។

website_news/2017180401.txt · Last modified: 2017/04/18 10:26 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki