website_news:2017180402

អាជ្ញាធរថៃដាក់បង្ហាញមុខសញ្ញាចោរបុកកាបូប(សញ្ជាតិខ្មែរ)៤នាក់ក្រោយពីឃាត់ខ្លួនបាន

http://www.khmerchonburi.info/archives ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៧

អាជ្ញធរថៃដាក់បង្ហាញមុខសញ្ញាចោរឆក់កាបូបនិងបុកហោប៉ៅ(សញ្ជាតិខ្មែររួមជាមួយបក្សពួក៤នាក់)បានក៏ហេតុព្រឹត្តិបទល្មើសបុកហោបៅទេសចរណ៍ក្នុងឱកាសសង្ក្រានថៃ កាលពីថ្ងៃទី១៧ខែមេសាឆ្នាំ២០១៧ សមត្ថកិច្ចថៃប្រចាំស្ថានីប៉ូលិស(Pratunam Chulalongkorn) ធ្វើការដាក់បង្ហាញមុខសញ្ញាចោរឆក់កាបូបភ្ញៀវទេសចរណ៍យ៉ាងសម្មកក្រោយពីធ្វើការឃាត់ខ្លួនបានកាលពីព្រឹកថ្ងៃទី១៧ នៅក្នុងបន្ទប់ជួលលេខ១០៦ ផ្លូវរ៉ាងសិត-នខនណាយុក ខេត្ដប៉ាធុមថានី ជនល្មើសដែលឃាត់ខ្លួនរួមមានទី១ឈ្មោះ សន សុខណា ភេទប្រុស(សញ្ញាតិខ្មែរ) ទី២ឈ្មោះ ដាលីន ភេទស្រី (សញ្ញាតិខ្មែរ)ទី៣ឈ្មោះម៉ោក(សញ្ញាតិខ្មែរ)ទី៤ឈ្មោះកាន់យ៉ា ភេទស្រី (សញ្ញាតិថៃ) រួមជាមួយវត្ថុតាំងមានទូរស័ព្ទដៃ កាបូបលុយ កាតATM សោរឡាននិងអត្តសាញ្ញប័ណ្ណរបស់ជនជាតិថៃ មួយចំនួនទៀត ។ ប្រភពពីសមត្ថកិច្ចថៃបញ្ជាក់អោយដឹងថាក្រុមបក្សពួកចោរឆក់និងបុកហោប៉ៅភ្ញៀវទាំងបួននាក់នេះបានព្រឹត្តិបទល្មើសបុកហោប៉ៅភ្ញៀវទេសចរណ៍ ដែលមកចូលរួមលេងទឹកក្នុងឱកាសបុណ្យសង្ក្រានថៃ ជនល្មើសបានរួមគ្នាលូកហោប៉ៅភ្ញៀវទេសចរណ៍នៅមុខហាង(Root66)ដែលមានទីតាំងស្ថិតនៅសង្កាត់បាងកាពីក ខ័ណ្ឌហួយក្វាង នាទីក្រុងបាងកក ប្រទេសថៃ ជនក៏ហេតុណ៍ទាំងបួននាក់ត្រូវកំលាំងប៉ូលិសពិសេសថៃនាំខ្លួនយកទៅឃុំទុកដើម្បីធ្វើការដាក់ទោសតាមផ្លូវច្បាប់។ ប្រភពពីៈwww.matichon.co.th

website_news/2017180402.txt · Last modified: 2017/04/18 10:29 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki