website_news:2017180404

ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អញ្ជើញជួបពិភាក្សាការងារជាមួយលោក អ៊ី យ៉ង ប្រធានមជ្ឈមណ្ឌលគាំពារពលករបរទេសប្រចាំទីក្រុងអឺចុងប៊ូ ប្រទេសកូរ៉េ

https://www.facebook.com ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ-캄보디아대사관

នៅរសៀលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៧ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អមដំណើរដោយ ឯកឧត្តម ឡុង ឌីម៉ង់ ឯកអគ្គរាជទូត និងគណៈប្រតិភូ អញ្ជើញជួបពិភាក្សាការងារជាមួយលោក អ៊ី យ៉ង ប្រធានមជ្ឈមណ្ឌលគាំពារពលករបរទេសប្រចាំទីក្រុងអឺចុងប៊ូ ប្រទេសកូរ៉េ។

ក្នុងជំនួបនេះ លោកប្រធានបានសម្តែងនូវការស្វាគមន៍ ចំពោះប្រតិភូកម្ពុជា និងបានជម្រាបជូនអំពីសកម្មភាពការងារដែលមជ្ឈមណ្ឌលបានផ្តល់សេវាក្នុងការស្នាក់នៅ ការស្វែងរកការងារធ្វើ ការជួយដោះស្រាយការលំបាកផ្សេងៗដល់ពលករកម្ពុជា និងការផ្សព្វផ្សាយពីសកម្មភាពផ្សេងៗដល់ពលករ។ ក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់មជ្ឈមណ្ឌលដែលបានរៀបចំឱ្យមានសេវានេះ ដែលជាសេវាមួយដ៏ល្អជួយដល់ពលករកម្ពុជា ដែលផ្លាស់ប្តូរការងារ ហើយមិនទាន់បានការងារធ្វើ។ ការបង្កើតមជ្ឈមណ្ឌលនេះ មិនត្រឹមតែអាចផ្តល់សេវាការងារ និងដោះស្រាយបាននូវទុក្ខលំបាករបស់ពលករទេ តែក៏ជាកន្លែងមួយសម្រាប់ស្នាក់នៅបណ្តោះអាសន្ន និងផ្សព្វផ្សាយអំពីសិល្បះ វប្បធម៍ របៀបរបបនៃការរស់នៅ ការយល់ដឹងពីច្បាប់ និងសកម្មភាពផ្សេងៗដល់ពលករកម្ពុជា។ បន្ទាប់មកឯកឧត្តមរដ្ឋមន្រ្តី និងគណៈប្រតិភូ បានអញ្ជើញពិនិត្យមើលកន្លែងផ្តល់សេវានៅក្នុងមជ្ឈមណ្ឌលផងដែរ។

website_news/2017180404.txt · Last modified: 2017/04/18 10:50 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki