website_news:2017180501

ពលរដ្ឋខ្មែរចំណាកស្រុក4 នាក់បានស្លាប់និង3 នាក់រងរបួសធ្ងន់ដោយសារគ្រោះថ្នាក់ចរាចរ

http://www.khmer-chonburi.com/archives/ 17 MAY 2017ខ្មែរ បាត់ដំបង

រថយន្តដឹកពលករខ្មែរចំណាកស្រុកខុសច្បាប់មួយគ្រឿងបានជ្រុលទៅបុកគូទរថយន្តដឹកទំនិញធុនធំមួយគ្រឿងបណ្ដាលឲ្យពលករខ្មែរ5 នាក់បានស្លាប់និង3 នាក់ទៀតរងរបួសធ្ងន់។ កាលរសៀលពីថ្ងៃពុធទី17 ខែឧសភាឆ្នាំ2017 វេលាម៉ោង13:00នាទីថ្ងៃត្រង់មានករណី គ្រោះចរាចរដ៏រន្ធត់មួយរវាងរថយន្ដនីសាន់ ជ្រុលទៅបុកគូទរថយន្តដឹកទំនិញធុនធំមួយគ្រឿងបណ្ដាលឲ្យមានមនុស្ស5 នាក់បានស្លាប់បាត់បង់ជីវិតនៅនឹងកន្លែង។ ហេតុការណ៍គ្រោះថ្នាក់ចរាចរនេះបានកើតឡើងនៅវេលាម៉ោង01:00ថ្ងៃត្រង់នៅត្រង់ចំណុចផ្លូវលេខ331 កាបីនបុរី-សាត់តាហ៊ីប ស្រុកមហាសាខាម ខេត្តឆះជើងសៅ ក្នុងហេតុការណ៍គ្រោះថ្នាក់នេះបណ្ដាលមានមនុស្ស5នាក់បានស្លាប់និង3នាក់ទៀតរងរបួស។ ប្រភពពីសមត្ថកិច្ចនៅកន្លែងកើតហេតុបានអោយដឹងថា ជនរងគ្រោះដែលបានស្លាប់នៅក្នុងហេតុការណ៍គ្រោះថ្នាក់នេះមានជនជាតិខ្មែរ4 នាក់និងជនជាតិថៃ 1នាក់ និងរងរបួសធ្ងន់3 នាក់ជាជនជាតិខ្មែរ។ បច្ចុប្បន្នជនរងគ្រោះត្រូវសមត្ថកិច្ចបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តឆះជើងសៅ។

website_news/2017180501.txt · Last modified: 2017/05/18 11:31 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki