website_news:2017180502

ព្រះសង្ឃខ្មែរពីរូបដើររៃអង្គាសប្រាក់ខុសច្បាប់នៅក្នុងប្រទេសថៃត្រូវបានអាជ្ញាធរថៃចាប់ខ្លួន

http://www.khmer-chonburi.com/archives/ 17 MAY 2017ខ្មែរ បាត់ដំបង

អាជ្ញាធរអន្តោប្រវេសន៍ថៃចាប់ខ្លួនព្រះសង្ឃខ្មែរពីរអង្គក្រោយពីឆ្លងដែនខុសច្បាប់ចូលមកប្រទេសថៃ ដើម្បីដើរ រ៉ៃអង្គាសប្រាក់ពីប្រជាពលរដ្ឋថៃ។ កាលពីថ្ងៃពុធទី17 ខែឧសភា ឆ្នាំ2017 អាជ្ញាធរថៃចាប់ខ្លួនព្រះសង្ឃខ្មែរពីរូប បន្ទាប់ពីទទួលពាក្យបណ្ដឹងពីប្រជាពលរដ្ឋថៃថាមានព្រះសង្ឃ ចម្លែក2រូបដើរមក រ៉ៃអង្គាសប្រាក់ពីប្រជាពលរដ្ឋនៅក្នុងផ្សារ ផាត់នា ស្ថិតនៅក្នុងស្រុកឧថៃថានី ខេត្ដ ឧថៃថានី ប្រទេសថៃ។ ក្នុងការចាប់ខ្លួនព្រះសង្ឃខ្មែរនេះសមត្ថកិច្ចរកឃើញប្រាក់មួយចំនួននិងលិខិតបញ្ចាក់ការបួសពីច្បាប់របស់ប្រទេសកម្ពុជា។ តាមការសាកសួររបស់សមត្ថកិច្ចថៃបានឲ្យដឹងថាព្រះសង្ឃខ្មែរទាំងពីរូបបានធ្វើដំណើរមកពីប្រទេសកម្ពុជាដោយឆ្លងដែនមកតាមផ្លូវកាត់ រួចធ្វើដំណើរទៅតាមខេត្ដនានានៃប្រទេសថៃ ដើម្បីដើររៃអង្គាសប្រាក់ ព្រោះមានតែវិធីនេះទើបអាចរកប្រាក់បានច្រើន។

website_news/2017180502.txt · Last modified: 2017/05/18 11:35 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki