website_news:2017180503

ព្រឹកមិញ! កាត់ទោសរឿង«អន្តរការីពពោះ» មានកាសែតបរទេសចូលរួមស្តាប់

http://www.kohsantepheapdaily ៖ ឃឹម ប៊ុនណាក់ ថ្ងៃព្រហស្បតិ៍ទី១៨ ខែឧសភា ឆ្នាំ២០១៧ ម៉ោង ១៣:២៥

រាជធានីភ្នំពេញ ៖ រឿងក្ដីពពោះជំនួស ត្រូវបានតុលាការសម្រេចឃុំខ្លួនអន្តរការីចំនួន៣នាក់ ដែលក្នុងនោះ មានស្ត្រីអូស្ត្រាលីម្នាក់ផងដែរ នៅព្រឹកថ្ងៃទី១៨ ឧសភា នេះ ដោយត្រូវចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បង្គាប់ឱ្យអនុរក្សពន្ធនាគារព្រៃ.ស បញ្ជូនស្ត្រីអូស្ត្រាលី និងជនជាប់ចោទជនជាតិខ្មែរ២នាក់ទៀត មកកាន់តុលាការ ដើម្បីបើកសវនាការពីអង្គហេតុដែលបណ្ដាលឱ្យមានបទល្មើសនេះ ។

ជនសង្ស័យទាំង៣នាក់ ១-ឈ្មោះ CHALES TAMMY ALAYNE ភេទស្រី អាយុ៤៩ឆ្នាំ ជនជាតិអូស្ត្រាលី កាន់លិខិតឆ្លងដែនលេខ PE-0402481 ២-ឈ្មោះពេញ រិទ្ធី ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក និង ៣-ឈ្មោះសំរិទ្ធ ចាន់ចរិយា ភេទស្រី អាយុ៣០ឆ្នាំ មុខរបរឆ្មប ស្នាក់នៅសង្កាត់វាលវង់ ខណ្ឌ៧មករា ។

នៅព្រឹកដដែល គេឃើញមានអ្នកសារព័ត៌មានអន្តរជាតិមួយចំនួន បានងាកមកតាមដានសំណុំរឿងក្ដីនេះ ហើយពួកគេបានមកស្ដាប់ការកាត់ទោសនេះ នៅសាលាដំបូងរាជធានីភ្នំពេញ ។ លោករស់ ពិសិដ្ឋ ចៅក្រមតុលាការក្រុងភ្នំពេញ កាលពីព្រឹកថ្ងៃទី២២ វិច្ឆិកា បានសម្រេចចេញដីកាឃុំខ្លួនជាផ្លូវការ ទៅលើជនសង្ស័យ៣នាក់ខាងលើ ក្នុងសំណុំរឿងស៊ីឈ្នួលពពោះ ( អន្តរការីពពោះជំនួស )។បទល្មើស ដែលតំណាងអយ្យការបានចោទប្រកាន់ទាំង២នេះ ១-ពីបទអំពើធ្វើជាអន្តរការីនៃអំពើពពោះ និង២-ពីបទសុំឱ្យផ្តល់ឯកសារដោយទុច្ចរិត បទល្មើសនេះ មានចែងអោយផ្ដន្ទាទោសតាមមាត្រា៣៣២ មាត្រា៦៣២ នៃក្រមព្រហ្មទណ្ឌ ។

website_news/2017180503.txt · Last modified: 2017/05/18 15:16 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki