website_news:2017180703

រដ្ឋលេខាធិការក្រសួងមហាផ្ទៃចុះពិនិត្យមើលស្ថានភាពលំហូរពលករតាមបន្ទាត់ព្រំដែន

http://www.kaoh-santiphap-news.html ៖ ម៉ុត សារុន ថ្ងៃចន្ទ ទី១៧ ខែកក្កដា ឆ្នាំ២០១៧ ម៉ោង ១៤:៥៣

ខេត្តបន្ទាយមានជ័យ ៖ ប្រតិភូក្រសួងមហាផ្ទៃមួយក្រុមដឹកនាំដោយលោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃបានអញ្ជើញចុះតាមបណ្តាច្រកតាមខេត្តជាប់ព្រំដែនចាប់ពីខេត្តប៉ៃលិន បាត់ដំបង រហូតដល់បន្ទាយមានជ័យ ដើម្បីពិនិត្យមើលពីស្ថានភាពជាក់ស្តែងនៅការចរាចរ ឬលំហូរពលករចេញទៅក្រៅប្រទេស ។ ប្រតិភូខាងលើបានទៅកាន់ទីតាំងទទួលពលករក្នុងូភូមិ និងសង្កាត់ប៉ោយប៉ែតផងដែរដើម្បីជួបជាមួយមន្ត្រីសមមត្ថកិច្ចជំនាញពាក់ព័ន្ធ និងអង្គការដៃគូរនានាពិសេសជួបសំណេះសំណាល និងសួរសុខទុកពលករដែលភាគីថៃបញ្ជូនត្រឡប់ ។

លោកជំទាវ ជូ ប៊ុនអេង បានជួបជាមួយពលករម្នាក់ឈ្មោះ ស៊ន ផាន់ណា ភេទប្រុស អាយុ២៣ឆ្នាំ ជាពលករដែលមានជម្ងឺហើយវិលត្រឡប់មកស្រុកវិញមានតែលិខិតឆ្លងដែនចម្លងព្រោះក្រុមហ៊ុនដកទុក ។ ពលកររូបនេះជួបបញ្ហាខណៈមកដលព្រំដែនខាងថៃមិនអាចឆ្លងព្រំដែនបានដោយសាច់ញាតិទំនាក់ទំនងរកការអន្តរាគមន៍ជួយតាមរយៈអង្គការមួយនៅទីតាំងទទួលពលករទៅអង្គការមួយនៅប្រទេសថៃគឺអង្គការមូលនិធិបណ្តាញលើកកំពស់អភិវឌ្ឍន៍គុណភាពជីវិតពលករហៅកាត់ថា LPN ដឹកនាំដោយលោក ក្រៀង សាក់ប៊ុនយ៉ែម ទើបជួយពលកររូបនេះមកដល់កម្ពុជាវិញ ។ លោកជំទាវបានយកអំណោយរបស់សម្តេចក្រឡាហោម ស ខេង រួមមានកន្ទេល ក្រមា និងថវិការមួយចំនួនប្រគល់ដល់ពលកររូបនេះ និងបានណែនាំឲ្យមើលជម្ងឺជាសះស្បើយសិន បើចងត្រឡប់ទៅថៃវិញក្នុងនោះលោកជំទាវបានជម្រុញដល់មន្ត្រីជំនាញត្រូវធ្វើយ៉ាងណាទំនាក់ទំនងទៅក្រុមហ៊ុននោះយកលិខិតឆ្លងដែនប្រគល់ឲ្យពលករខាងលើវិញ ៕

website_news/2017180703.txt · Last modified: 2017/08/24 15:16 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki