website_news:2017180705

បង្កើតមណ្ឌល សំចតសម្រាប់លិខិតឆ្លងដែនពលករខ្មែរស្របច្បាប់

http://www.cen.com.kh/local/ (ថ្ងៃទី 17 កក្កដា 2017, ម៉ោង 03:49:PM) ដោយ: បន្ទាយ

បន្ទាយមានជ័យ: ក្រុមការងារថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងគណៈកម្មាធិការអនុប្រធានអចិន្ត្រៃគណៈ កម្មាធិការជាតិប្រយុទ្ទប្រឆាំងអំពើការជួញដូរមនុស្សជួបពិភាក្សាជាមួយថ្នាក់ដឹកនាំខេត្ត ដើម្បីរកផ្លូវដំណោះស្រាយបញ្ហាប្រឈមលើពលករខ្មែរឆ្លងដែនខុសច្បាប់ដែលថៃចាប់បញ្ជូនមកត្រឡប់វិញនោះ។ ក្នុងកិច្ចប្រជុំគណៈប្រតិភូក្រសួងមហាផ្ទៃជាមួយថ្នាក់ខេត្តបានឯកភាពគ្នាសាងសង់ កន្លែងចំណត់សម្រាប់ពលករខ្មែរត្រឡប់មកវិញ ដើម្បីការងាយស្រួលនិងផ្តល់លិខិតឆ្លងដែនស្របច្បាប់។ កាលព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧ នៅសាល(ខ)សាលា ខេត្តបន្ទាយមានជ័យ។

លោកសួន បវរ អភិបាលខេត្តបានមានប្រសាសន៍ថាៈ កិច្ចប្រជុំព្រឹកនេះមានគោលបំណងរកដំណោះស្រាយយុន្តការមួយសម្រាប់ការដោះស្រាយបញ្ហាពលករខ្មែរ ដែលបានឆ្លងដែនខុសច្បាប់ និងស្របច្បាប់ខ្លះកន្លងមកថ្មីនេះ ការបញ្ជូនពលករខ្មែរមិនស្របពីប្រទេសសថៃមកប្រទេសកម្ពុជាវិញជាច្រើននាក់។

លោកសាន ស៊ានហូរ អភិបាលស្រុកអូរជ្រៅបានលើកឡើងថាៈ ពលករខ្មែរភាគច្រើនចូលទៅរកការងារតាមច្រករបៀង ដកដំឡូង កាប់អំពៅដោយគ្មានការស្របច្បាប់។ បម្រើការងារតាមវត្តអារាម លក់ដូរលើទីផ្សារ កន្លែង រោងចក្រកាត់ដេរ និងតាមរោងចក្រផ្សេងៗទៀត។ ការសំណូមពរថ្នាក់ដឹកនាំដល់ពួកគាត់តែងតែជួបបញ្ហាធ្វើបណ្ណ័ឆ្លងដែន ។

លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងអនុប្រធានអចិន្ត្រៃគណៈកម្មាធិការជាតិប្រយុទ្ទប្រឆាំងអំពើជួញដូរមនុស្សប្រសាសន៍ថាៈ ក្នុងបំណងទិសដៅការរឹតបន្ទឹងលើច្បាប់ចំណាកស្រុក៣ខេត្តបាត់ដំបង ខេត្តប៉ៃលិន ខេត្តបន្ទាយមានជ័យ ដែលមាន៣ចំនុច ទី១ចុះមូលដ្ឋានត្រួតពិនិត្យតាមបន្ទត់ព្រំដែនមើលពលករ ចំណាកស្រុក ដើម្បីសិក្សាស្ថានភាពឬរកដំណោះស្រាយឲ្យបានសមស្របជូនដល់ពលករចំណាក់ឆ្លងដែនស្របច្បាប់។ ទី២ផ្តល់ទីកន្លែងបន្ធូរបន្ថយស្ថានភាពការងារសម្រាប់ចំណត់ពលករដែលវិលត្រឡប់ចាប់បញ្ជូនមកវិញ ទី៣ផ្តល់កន្លែងលិខិតឆ្លងដែនសម្រាប់ពលករខ្មែរងាយស្រួលធ្វើការងារនៅប្រទេសថៃមិនត្រូវចំណាយថវិកាច្រើន។

លោក សិទ្វិ ឡោះ ស្នងការរងទទួលបន្ទុកព្រហ្មទណ្ឌខេត្តបន្ទាយមានជ័យបានឲ្យដឹកថាៈ ពលករខ្មែរឆ្លងដែនចូលទៅធ្វើការងារក្នុងទឹកដីថៃកន្លមកទាំងមិនស្របច្បាប់សមត្ថកិច្ចបង្ក្រាបចាប់មេខ្យល់យកមកអប់រំ ចាប់យកត្រាស្ងួតកម្ទេចចោលទៀតផង។

លោកអភិបាលខេត្តបន្តថាៈ មានការសង្កត់ធ្ងន់ទៅអាជ្ញាធរក្រុងប៉ោយប៉ែត ផ្តោតសំខាន់លើបញ្ហាប្រឈមពលករខ្មែរចេញចូលទៅធ្វើការងារព្រឹកល្ងាចឲ្យបានច្បាស់លាស់។ អាជ្ញាធរក្រុង ស្រុក ត្រូវមានការទំនាក់ទំនងជាអាជ្ញាធរថៃ ។ ច្រកចេញចូលដែលសម្រាប់ធ្វើបណ្ណ័ឆ្លងដែនស្របច្បាប់។

លោកស្រី បនទៀតថាៈ ការគាំទ្រគោលបំណងថ្នាក់ដឹកនាំខេត្ត ខិតខំរកន្លែងទីតាំង សាងសង MOU សំណង់អគារ កន្លែងធ្វើការងារ កន្លែងចាប់ផ្តើមសេវាសាធាណៈការងារ ផ្នែកបលិខិតឆ្លងដែនដល់ខេត្តបានឬទេ។ បង្កើតសេវាសម្រាប់ជូនដល់ប្រជាពលរដ្ឋបានយល់ដឹងនូវតម្លៃតមា្លភាពជាគំរូលើកទី១ក្នុងខេត្តបន្ទាយមានជ័យ៕

website_news/2017180705.txt · Last modified: 2017/08/24 15:03 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki