website_news:2017180706

លោកជំទាវ ជូ ប៊ុនអេង ចុះសួរសុខទុក្ខពលករដែលកំពុងប្រឈមជាមួយនឹងនីតិវិធីបំពេញការងារស្របច្បាប់នៅប្រទេសថៃ

http://police.gov.kh/blog/ 4:48 pm 17 កក្កដា 2017

បាត់ដំបង ៖ នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៧ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំក្រសួង និងថ្នាក់ដឹកនាំខេត្តបាត់ដំបងអស់លោកលោកស្រី ជាកម្លាំងនគរបាលក្នុងស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងសមត្ថកិច្ចពាក់ព័ន្ឋ អញ្ជើញចុះសាកសួរសុខទុក្ខចំពោះបងប្អូនប្រជាពលករ ដែលកំពុងប្រឈមជាមួយនឹងនីតិវិធីក្នុងការបំពេញការងារស្របច្បាប់នៅព្រះរាជាណាចក្រថៃ។ ក្នុងទិដ្ឋភាពជាក់ស្តែង ស្ថិតនៅក្នុងបរិវេណច្រកទ្វារអន្តរជាតិដូង នៃស្រុកកំរៀង ខេត្តបាត់ដំបងលោកជំទាវរដ្ឋលេខាធិការ បានសំណេះសំណាល ស្វែងយល់អំពីបញ្ហាប្រឈមខ្លាំងចំពោះមុខរបស់ប្រជាពលករដើម្បីលោកជំទាវ មានលទ្ឋភាពរាយការណ៍ជូនថ្នាក់ដឹកនាំក្រសួង និងសមត្ថកិច្ចពាក់ព័ន្ឋក្នុងបញ្ហានេះ ធ្វើយ៉ាងណារិះរកវិធានការដោះស្រាយជូនប្រជាពលករ អោយបានសមស្រប ទាន់ពេលវេលា៕

website_news/2017180706.txt · Last modified: 2017/08/24 15:44 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki