website_news:2017180801

ធនាគារពិភពលោក៖ ការធ្វើចំណាកស្រុក ជានិន្នាការវិជ្ជមាន

http://kleykley.sabay.com.kh/article/ ថ្ងៃទី ១៧ ខែសីហា ឆ្នាំ២០១៧ ម៉ោង 15:30

ការធ្វើចំណាកស្រុកទៅរកការងារធ្វើនៅទីក្រុង និងនៅក្រៅប្រទេស ជានិន្នាការវិជ្ជមានសម្រាប់គាំទ្រដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។ នេះបើយោងតាមអ្នកសេដ្ឋវិទូជាន់ខ្ពស់ធនាគារពិភពលោក Miguel Eduardo Sanchez Martin។ លោក Miguel Eduardo Sanchez Martin បានបញ្ជាក់ថា “ប្រសិនបើប្រជាជនកម្ពុជាធ្វើចំណាកស្រុកទៅប្រទេសថៃ ពួកគេអាចទទួលបានជំនាញ ហើយត្រឡប់មកវិញជាមួយនឹងជំនាញទាំងនោះ។

ពួកគេប្រហែលជាអាចបើកអាជីវកម្ម ឬអាចធ្វើអ្វីផ្សេងទៀតនៅកម្ពុជា ដែលវាជាភាពវិជ្ជមាន”។ លោកបន្តទៀតថា ការធ្វើចំណាកស្រុកពីជនបទទៅកាន់ទីក្រុងដែលមានឱកាសការងារជាច្រើនក្នុងវិស័យផលិតកម្ម និងទេសចរណ៍ ក៏អាចជា “និន្នាការវិជ្ជមាន” ផងដែរ ហើយជាមូលដ្ឋានគាំទ្រដល់កំណើនសេដ្ឋកិច្ចនាពេលអនាគត។

ការសិក្សាថ្មីមួយបានរកឃើញថា គ្រួសារខ្មែរដែលបានទទួលការផ្ញើប្រាក់ពីចំណាកស្រុកក្នុងប្រទេស និងក្រៅប្រទេស អាចជួយកាត់បន្ថយអត្រាភាពក្រីក្រពី ៣ ទៅ ៧ ភាគរយពិន្ទុ៕

website_news/2017180801.txt · Last modified: 2017/09/01 15:24 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki