website_news:2017180803

ទីតាំងត្រួតសញ្ជាតិជូនពលករខ្មែរនៅមិនទាន់បើកដំណើរការនៅឡើយទេនៅពេលនេះ

http://pheaktraprak.com/archives/ โดย เพียะตรา ประ สิงหาคม សីហា 17, 2017

កាលពីថ្ងៃព្រហស្បតិ៍ ទី17 ខែសីហា ឆ្នាំ2017លោករដ្ឋមន្ត្រីក្រសួងការងារថៃ បានមានប្រសាសន៍ប្រាប់អ្នកយកព័ត៌មាន នៅក្នុងកិច្ចប្រជុំរបស់ក្រសួងការងារថៃ លើកទី34 នៅខេត្ដឧដនថានី លោកAnantachai Uthaiwattana រដ្ឋមន្ត្រីក្រសួងការងារថៃ បានលើកឡើងថា ចំពោះបងប្អូនពលករខ្មែរ ដែលធ្វើការសម្ភាសន៍ជាប់ហើយរង់ចាំត្រួតសញ្ជាតិនិងធ្វើប៉ាស្ព័រការងារ នោះនៅពេលនេះ ការិយាល័យត្រួតសញ្ជាតិបានកំណត់ទីតាំងត្រួតសញ្ជាតិច្បាស់លាស់ហើយ។ ទីតាំងទី1 ស្ថិតនៅក្នុងស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ ទីតាំង2 ស្ថិតនៅក្នុងហាងទំនិញOTOP ខេត្តរះយ៉ង ទីតាំង3 ស្ថិតនៅក្នុងផ្សារណាត់ ខេត្តសង់ខ្លា។ ក៏ប៉ុន្តែទីតាំងទាំងបីកន្លែងនៅមិនទាន់កំណត់ថ្ងៃបើកអោយត្រួតសញ្ជាតិជាផ្លូវការនោះទេ ដោយសារតែភ្នាក់ងារចុះត្រួតសញ្ជាតិកំពុងធ្វើការដឹកជញ្ជូនឧបករណ៍ទៅកាន់ទីតាំនីមួយ។ ហើយនៅក្រោយពេលដែលភ្នាក់ងារត្រួតសញ្ជាតិដំណើរការឧបករណ៍រួចរាល់នោះ ក្រសួងការងារថៃនិងធ្វើការប្រកាសជូនដំណឹងដល់និយោជកជាផ្លូវការម្ដងទៀត។ ហេតុដូច្នេះបងប្អូនពលករខ្មែរដែលកំពុងរង់ចាំត្រួតពិនិត្យសញ្ជាតិសូមមេត្តារង់ចាំ។

website_news/2017180803.txt · Last modified: 2017/09/01 15:55 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki