website_news:2017180902

ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃអំពាវនាវឲ្យពលករខ្មែរ ប្រញាប់រួសរាន់មកដកយកប៉ាស័្ពរការងរ ដែលបានរួចនាពេលកន្លងមក

http://pheaktraprak.com By เพียะตรา ประ September 18, 2017

ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ ប្រកាសជូនដំណឹងដល់បងប្អូនពលករខ្មែរ ធ្វើការនៅក្នុងប្រទេសថៃប្រញាប់ប្រញាល់មកសរសេរសុំដកយកប៉ាស្ព័រដែលបានធ្វើរួចនាពេលកន្លងមក។

ប្រទេសថៃ÷កាលពីថ្ងៃសៅរ៍ទី16 ខែកញ្ញា ឆ្នាំ2017 ទំព័រហ្វេសប៊ុកស្ថានឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជាប្រចាំព្រះរាជាណាចក្រថៃឡង់ បានចេញសេចក្ដីប្រកាសជូនដំណឹងដល់ បងប្អូនពលករកម្ពុជាដែលកំពុងស្នាក់នៅ និងធ្វើការនៅក្នុងប្រទេសថៃ ។ ស្ថានទូតបានរៀបចំទីតាំងថ្មី ក្នុងបរិវេណស្ថានទូត ដែលមានលក្ខណៈធំទូលាយ និងមានផាសុខភាព ដើម្បីជួយសម្រួលក្នុងការមកដាក់ពាក្យស្នើសុំ និងទទួលយកលិខិតឆ្លងដែន(PP)/លិខិតធ្វើដំណើរ(TD) ប័ណ្ណពលករកម្ពុជាទៅធ្វើការនៅបរទេស(OCWC) និងលិខិតបញ្ជាក់បុគ្គលតែមួយ ដល់បងប្អូនពលករកម្ពុជាដែលបានបញ្ជាក់អត្តសញ្ញាណជាមួយគណៈកម្មការផ្តល់ភាពស្របច្បាប់រួចហើយ។

សូមបងប្អូនពលករកម្ពុជាដែលធ្លាប់បានបញ្ជាក់អត្តសញ្ញាណ ជាមួយគណៈកម្មការផ្តល់ភាពស្របច្បាប់ មកដាក់ពាក្យស្នើសុំលិខិតឆ្លងដែន (PP)/ លិខិតធ្វើដំណើរ (TD) ប័ណ្ណពលករកម្ពុជាទៅធ្វើការនៅបរទេស(OCWC) និងលិខិតបញ្ជាក់បុគ្គលតែមួយ ឱ្យបានគ្រប់ៗគ្នា និងឱ្យបានឆាប់ជាទីបំផុត។អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន ជាពិសេសបងប្អូនពលករកម្ពុជាដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ មេត្តាជ្រាបជាព័ត៌មាន។

website_news/2017180902.txt · Last modified: 2017/09/18 11:58 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki