website_news:2017180903

អស្ចារ្យកម្មករខ្មែរ ផឹកស្រាក្លែមនយោបាយ មិនត្រូវគ្នាវ៉ៃគ្នាប្រាវផ្អើលថៃទាំងយប់

http://pheaktraprak.com By เพียะตรา ประ September 18, 2017

អស្ចារ្យកម្មករខ្មែរ ខែភ្ជុំបិណ្ឌមិនធ្វើនាំគ្នាតាំងវង្សផឹកស៊ីនិយាយរឿងនយោបាយ កេីតរឿងវាយតប់គ្នាធ្វើអោយផ្អើលសមត្ថកិច្ចថៃទាំងយប់។ ខេត្តត្រាត÷កាលពីល្ងាចថ្ងៃអាទិត្យទី17 ខែកញ្ញា ឆ្នាំ2017 មានករណីបង្កអំពើហឹង្សា រវាងកម្មករនេសាទខ្មែរដូចគ្នា បន្ទាប់ពីតាំងវង្សផឹកស៊ីនយាយរឿងនយោបាយ ធ្វើកើតរឿងវាយតប់គ្នារហូតដល់មានអ្នករបួសរួចនាំគ្នារត់គេចខ្លួនអស់។ ករណីនេះបានកើតឡើងនៅវេលាម៉ោង19:30 នាទីយប់នៅមុខបន្ទប់ជួលលេខ903/3 ស្ថិតនៅក្នុងភូមិ វាងក្រាចែក ស្រុកមឿង ខេត្តត្រាត ប្រទេសថៃ ប្រភពពីអ្នកនៅក្បែរកន្លែងកើតហេតុ បានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា នៅមុនពេលកើតហេតុមានកម្មករក្រុមខ្មែរប្រុសៗអាយុ 35-40ឆ្នាំ ដែលស្នាក់នៅក្បែរបន្ទប់កើតហេតុមានគ្នាប្រមាណជាង4,5នាក់ បានអង្គុយជុំគ្នាតាំងវង្សផឹកស៊ីនិយាយរឿងនយោបាយ លុះដល់ពេលផឹកស្រវឹងធ្លាក់ភ្នែក កើតនិយាយទាស់ពាក្យសម្តីគ្នា ធ្វើអោយកើតរឿងវាយតប់គ្នារហូតដល់ បណ្តាលឲ្យមានមនុស្សរងរបួស។ បន្ទាប់មកបានប្រជាពលរដ្ឋដែលនៅក្បែរនោះទូរស័ព្ទប្ដឹងសមត្ថកិច្ចថៃ អោយចុះអន្តរាគមន៍ ទើបក្រុមផឹកនាំគ្នារត់ចែកជើងគ្នា បន្សល់ទុកនៅសល់តែអ្នករងរបួស ទើបសមត្ថកិច្ចហៅភ្នាក់ងារសង្គ្រោះអោយមកលៀងរបួសនិងបញ្ជូនយកទៅព្យាបាលនៅមន្ទីរពេទ្យ។

website_news/2017180903.txt · Last modified: 2017/09/18 12:02 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki