website_news:2017180904

ពលករខ្មែរនៅក្នុងប្រទេសថៃ សម្ដែងការខកចិត្តចំពោះ មន្ត្រីក្រសួងការងារដែលធ្វើការយឺតយ៉ាវ

http://pheaktraprak.com By เพียะตรา ประ September 16, 2017

ពលករខ្មែរធ្វើការនៅប្រទេសថៃបានសម្ដែងការខកចិត្តយ៉ាងខ្លាំង ចំពោះមន្ត្រីក្រសួងការងារកម្ពុជានិងថៃ ដែលមិនទាន់ប្ដូរប័ណ្ណស៊ីជម្ពូទៅប៉ាស្ព័រអោយពួកគាត់ ដើម្បីធ្វើចុះទៅចូលរួមពិធីបុណ្យភ្ជុំបិណ្ឌតាមប្រពៃណីខ្មែរ។កាលពីថ្ងៃសុក្រទី15 ខែកញ្ញា ឆ្នាំ2017 ពលករខ្មែរដែលកំពុងធ្វើការនៅក្នុងប្រទេសថៃ ចំនួនរាប់សែននាក់ បានទន្ទឹងរង់ចាំធ្វើការត្រួតសញ្ជាតិដើម្បីប្ដូរយកប៉ាស្ព័រការងារស្របច្បាប់ ដែលចេញអោយដោយក្រសួងការងារកម្ពុជា និងរាជរដ្ឋាភិបាលថៃ តែការទន្ទឹងរង់ចាំលើកនេះរបែរជាត្រូវខកខាន បន្ទាប់ពីឮថាមានការពន្យារពេលទៅថ្ងៃ25 ខាងមុខទៀត។

កាលពីដើមខែសីហាកន្លងមករាជរដ្ឋភិបាលថៃ បានប្រកាសជូនដំណឹងដល់និយោជកថៃ និងពលករបរទេសទាំងបីសញ្ជាតិដែលកំពុងកាន់ប័ណ្ណស៊ីជម្ពូធ្វើការនៅក្នុងប្រទេសថៃ ដែលចេញអោយដោយរាជរដ្ឋាភិបាលថៃ ដោយតំរូវអោយពលករធ្វើការត្រួតសញ្ជាតិ ដើម្បីប្ដូរយកប៉ាស្ព័រការងារជាប្រភេទ MOU ដែលក្រសួងការងារកម្ពុជា។ នៅដើមខែកញ្ញាមន្ត្រីក្រសួងការងារថៃ ធ្លាប់បានមានប្រសាសន៍ប្រាប់អ្នកយកព័ត៌មានក្នុងស្រុកថៃថា មន្រ្តីក្រសួងការងារកម្ពុជានិងបើកការិយាល័យធ្វើប៉ាស្ព័រជូនពលករខ្មែរនៅក្នុងប្រទេសថៃចំនួនបីខេត្ត, មានខេត្តរ:យ៉ង, ទីក្រុងបាងកក, ខេត្តសង់ខ្លា ដោយចាប់ដំណើការនៅថ្ងៃទី15ខែកញ្ញានេះ។

ហើយបញ្ហានេះបានធ្វើឲ្យពលករខ្មែរនៅក្នុងប្រទេសថៃបានសម្ដែងការអស់សង្ឃឹម និងធ្វើការរិះគន់យ៉ាងខ្លាំងទៅលើមន្ត្រីក្រសួងការងារកម្ពុជាហើយថៃ ដែលធ្វើការអោយមានកាតយឺតយ៉ាវ ធ្វើអោយពួកគាត់មិនអាចវិលត្រឡប់ទៅចូលបុណ្យភ្ជុំបិណ្ឌតាមប្រពៃណីជាតិខ្មែរនិងធ្វើដំណើរទៅកន្លែងផ្សេងទៀតបាន ដោយសារតែប័ណ្ណស៊ីជម្ពូដែលពួកគាត់កាន់ពិបាកនៅក្នុងការធ្វើដំណើរចេញចូលប្រទេសថៃ ហើយនិងអាចត្រូវតម្រួតថៃចាប់ និងទាប្រាក់ពីពួកគាត់ថែមទៀត។

យ៉ាងណាមិញលើបញ្ហានេះនៅមិនទាន់មានមន្ត្រីក្រសួងការងារថៃ ឬកម្ពុជាចេញមកបកស្រាយជូនបងប្អូនពលករខ្មែរនៅឡើយទេ។ ដោយឡែកតែពលកភូមានិងឡាវ ត្រូវបានភ្នាក់ងាររបស់ប្រទេសគេចុះមកធ្វើប៉ាស្ព័រជូនពលករគេទៅតាមថ្ងៃដែលបានកំណត់ព្រមទាំងមានការិយាល័យធ្វើចំនួន9កន្លែងទូទាំងប្រទេសថៃ។

website_news/2017180904.txt · Last modified: 2017/09/18 12:04 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki