website_news:2017180905

ពលករខ្មែររាប់សែននាក់ រង់ចាំត្រួតសញ្ជាតិប្ដូរយកប៉ាស្ព័រដើម្បី ទៅចូលរួមបុណ្យភ្ជុំបិណ្ឌ តែនៅមិនទាន់ដំណើរការ

http://pheaktraprak.com By เพียะตรา ประ September 15, 2017

ពលករខ្មែរធ្វើការនៅក្នុងប្រទេសថៃ រាប់សែនាក់ដែលកាន់ប័ណ្ណស៊ីជម្ពូ កំពុងទន្ទឹមរងចាំមន្ត្រីក្រសួងការងារថៃនិងខ្មែរ ចុះមកធ្វើការត្រួតសញ្ជតិដើម្បីប្ដូរយកប៉ាស្ព័រការងារ រួចចុះទៅចូលរួមបុណ្យភ្ជុំបិណ្ឌ។

ព័ត៌មានពលករខ្មែរ ÷ថ្ងៃនៅថ្ងៃសុក្រទី15 ខែកញ្ញា ឆ្នាំ2017 នេះបើយោងតាមបណ្ដាញសារព័ត៌មានក្នុងស្រុករបស់ប្រទេសថៃបានធ្វើការចុះផ្សាយកាលពីរខែកន្លងមកបានសរសេរថា ក្រសួងការងារនិងបើកការិយាល័យត្រួតសញ្ជាតិជូនដល់ពលករបរទេសមាន, ខ្មែរ, ឡាវ,ភូមា, ហើយនាពេលប៉ុន្មានថ្ងៃកន្លងមកនេះក្រសួងបានបើកត្រួតជូនក្រុមពលករឡាវហើយនិងភូមា ហើយនិងបើកការិយាត្រួតបន្ដជូនពលកខ្មែរ,ភូមា,នៅថ្ងៃទី15ខែកញ្ញានេះ ។ប៉ុន្តែបើតាមដំណឹងក្រុមហ៊ុនធំដែលគេទទួលដើរ រឿងធ្វើប៉ាស្ព័រ និងឯកសារជូនពលករបរទេសទាំងបីសញ្ជាតិបានប្រាប់ថា នៅថ្ងៃទី15ខែកញ្ញានេះក្រសួងការងារនិងធ្វើប្រកាសអញ្ជើញអោយនិយោជក( ថៅកែ) ត្រៀមឯកដារដើម្បីឈានចូលដល់ដំណាក់កាលត្រួតសញ្ជាតិនៅថ្ងៃទី22-23 ខែកញ្ញា ឆ្នាំ2017 ខាងមុខនេះ។ តែយ៉ាងណាមិញខែនេះជារដូវបុណ្យភ្ជុំបិណ្ឌរបស់ប្រទេសខ្មែរយើង ប្រហែលជាមានការពន្យារពេលនៅក្រោយពេលបុណ្យភ្ជុំបិណ្ឌរួចក៏ថាបាន ព្រោះណាមួយប្រហែលជារាជរដ្ឋាភិបាលថៃមិនបានប្រកាសយ៉ាងច្បាស់លាស់ ព្រោះដោយសារមានបញ្ហាមួយចំនួនមិនទានរៀបចំរួចស្រេចបាច់។

អាស្រ័យហេតុនេះបានជាមិនមានការប្រកាសតាមរយៈទូរទស្សន៍ប៉ុស្តិ៍ថៃ,និង សារព័ត៌មានថៃផ្សេងទៀត ចំពោះបងប្អូនពលករខ្មែរ ដែលមានប័ណ្ណស៊ីជម្ពូត្រឹមត្រូវ ហើយចង់ធ្វើដំណើរទៅចូលបុណ្យភ្ជុំបិណ្ឌ សូមអោយនិយោជក(ថៅកែ) ទៅធ្វើការស្មើរសុំលិខិតបញ្ជាក់ការធ្វើដំណើរវិលត្រឡប់ទៅលេងស្រុកកំណើត នៅទីស្នាក់ការស្រុក(อำเภอ) ខេត្ត(จังหวัด) ដែលបងប្អូនកំពុងធ្វើការដើម្បីធ្វើដំណើរទៅចូលរួមបុណ្យភ្ជុំបិណ្ឌនៅប៉ុន្មានថ្ងៃខាងនេះ។

website_news/2017180905.txt · Last modified: 2017/09/18 12:07 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki