website_news:2017181001

ប្រសាសន៍សំខាន់ៗសម្ដេចតេជោ ក្នុងឱកាស អញ្ជើញជួបសំណេះសំណាល ជាមួយកម្មករ ជាង១ម៉ឺននាក់ នៅរោងចក្រតំបន់កំបូល

http://www.daem-ampil-news.html ថ្ងៃពុធ, ១៨ តុលា ២០១៧ 08:08 ដោយ: ដើមអម្ពិល ID:013

យើងកំពុងរៀបចំធ្វើយ៉ាងណាសម្រួលឲ្យកម្មករ យើងបានធ្វើការស្របច្បាប់ នៅក្រៅប្រទេសដូចនៅប្រទេសថៃផងដែរ។ ដូចគេបង្អាប់ខ្ញុំថា បញ្ជូនមនុស្សទៅធ្វើខ្ញុំគេ សួរថាតើមានតែកម្ពុជាមែនទេ? ហ្វីលីពីន ថៃ និងប្រទេសផ្សេងៗទៀតក៏បញ្ជូន កម្មករទៅធ្វើការងារ នៅក្រៅប្រទេសផងដែរ។ សុំកុំដៀលខ្ញុំថាទៅធ្វើការកញ្ជះគេ។ អ្នកដែលនិយាយនោះគាត់ក៏ធ្វើការដែរ ក៏ធ្វើខ្ញុំគេដែរ។ សង្ឃឹមថាក្មួយៗកាប់ថ្មចំណាំទៅមានសន្តិភាព ទើបក្មួយមានការងារនិងប្រាក់ចំណូលបើគ្មាន សន្តិភាពក្មួយៗ ក៏គ្មានការងារនិងប្រាក់ចំណូលនោះទេ។ អ្នកណាដែលអំពាវនាវឲ្យបរទេសកុំទិញទំនិញនិងផ្ដាច់ជំនួយ កម្ពុជាគឺជាក្រុម ក្បត់ជាមួយកម្មកររ និងវាយបំបែកឆ្នាំងបាយកម្មករ។ ខ្ញុំនឹងបន្តដំណើរទៅកាន់រោងចក្រផ្សេងៗទៀត។ ប្រសាសន៍សំខាន់ៗ សម្ដេចតេជោបញ្ចប់នៅម៉ោង ៩ និង៣៤នាទីព្រឹក ៕

website_news/2017181001.txt · Last modified: 2017/10/18 14:06 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki