website_news:2017181004

ពលករខ្មែររាប់ពាន់នាំគ្នាសម្រុកទៅធ្វើប៉ាស្ព័រ នៅBigC. ឡាតប្លាវ

http://pheaktraprak.com/archives/ By เพียะตรา ประ October 18, 2017

កាលពីថ្ងៃអង្គារទី17 ខែតុលា ឆ្នាំ2017 បងប្អូនពលករខ្មែរចំនួនរាប់ពាន់នាក់ បានសម្រុកនាំគ្នាទៅទទួលលេខរៀងដើម្បីរងចាំត្រួតសញ្ជាតិធ្វើប៉ាស្ព័រការងារស្របច្បាប់ដែលគណៈកម្មការកម្ពុជាផ្ដល់ជូន។ យោងតាមទំព័រហ្វេសប៊ុករបស់និយោជកថៃម្នាក់ បានបង្ហោះទិដ្ឋភាពខណៈដែលមានពលករខ្មែរចំនួនរាប់ពាន់នាក់បានគ្នាមកសុំលេខរៀងដើម្បីបញ្ជាក់អត្តសញ្ញាណនៅក្នុងហាងទំនើប(អីមផូលៀបឡាតប្លាវ ឬ BigC ជាន់ទី4) យ៉ាងច្រើនកុះករ បើតាមរៀបរាប់របស់និយោជកខាងបានអោយដឹងថា ពលករកម្ពុជាចំនួនរាប់ពាន់នាក់មកពីខេត្តផ្សេងៗជុំវិញទីក្រុងបាងកក បាននាំគ្នាមកបញ្ជាក់អត្តសញ្ញាណដើម្បីធ្វើប៉ាស្ព័រការងារដែល គណៈកម្មការកម្ពុជាបើកធ្វើនៅក្នុងទីតាំងហាងទំនើបខាងលើនេះ។

website_news/2017181004.txt · Last modified: 2017/10/18 14:15 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki