website_news:2017181204

អាជ្ញាធរខេត្តព្រះវិហារ ប្រារព្ធទិវាប្រយុទ្ធប្រឆាំងអំពើរ ជួញដូរមនុស្ស១២ ធ្នូ ឆ្នាំ២០១៧

http://www.akp.gov.kh/kh/ AKP ខេត្តព្រះវិហារ ថ្ងៃទី១៦ ខែ ធ្នូ ឆ្នាំ២០១៧

អាជ្ញាធរខេត្តព្រះវិហារ បានប្រារព្ធពិធីអបអរសាទរទិវា ប្រយុទ្ធប្រឆាំងអំពើរជួញដូរមនុស្ស១២ធ្នូ ឆ្នាំ២០១៧ក្រោមប្រធានបទ រួមគ្នាពង្រឹងសុវត្ថិភាព និងពង្រឹង ការអនុវត្តច្បាប់ ដើម្បីការពារមនុស្សពីអំពើរជួញដូរ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ នៅបរិវេណសាលាស្រុកជាំក្សាន្ត កាលពីថ្ងៃសុក្រ ១២រោច ខែ មិគសិរ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៥ ខែ ធ្នូ ឆ្នាំ ២០១៧ ដោយមានការចូលរួមពីអភិបាលរងខេត្ត ប្រធានមន្ទីរអង្គភាព ជុំវិញខេត្តជាច្រើនរូបទៀត ។

ឯកឧត្តម អ៊ុន ចាន់ដា បានមានប្រសាសន៏ថា ការប្រឆាំងអំពើជួញដូរមនុស្ស មិនមែនជារឿងថ្មីនោះឡើយ តែគឺជាកាតព្វកិច្ចរបស់មន្ត្រីមានសមត្ថកិច្ចពាក់ព័ន្ធក្នុងរាជរដ្ឋាភិបាល ក្នុងការពង្រឹងការអនុវត្តច្បាប់ និង គោលនយោបាយជាតិដែលកំពុងតែនៅជាធរមាន រួមទាំងគោនយោបាយ និងច្បាប់ ដែលបានដាក់បញ្ជូល រួចជាស្រេចនូវការទប់ស្កាត់ និងលុបបំបាត់ អំពើជួញដូរមនុស្សនៅតាមបណ្តា ឃុំ-សង្កាត់ ថ្នាក់មូលដ្ឋាន ថែមទៀត។ ឯកឧត្តម បាន បន្ដថា ជនល្មើសមានវិធីសាស្រ្ត កលល្បិច ល្បួង អន្ទងប្រមូល មនុស្សឱ្យចូលទៅក្នុងប្រព័ន្ធ នៃអំពើជួញដូរមនុស្ស រហូតធ្វើឱ្យជនរងគ្រោះ មិនដឹងខ្លួន ថាខ្លួនកំពុងតែរងគ្រោះទៀតផង។ ឯកឧត្តម អភិបាលខេត្ដបានបន្ដទៀតថា រាជរដ្ឋភិបាល បានយកចិត្តទុកដាក់ក្នុងការ បង្ការទប់ស្កាត់ ការពារថែទាំ ប្រជាពលរដ្ឋ ហើយការជួញដូរមនុស្សគឺជាបញ្ហារំលោភ សិទ្ធិ មនុស្សយ៉ាងធ្ងន់ធ្ងរបំផុត និងការជាន់ឈ្លី ទៅលើសេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ និងជាអំពើ ឧក្រិដ្ឋកម្មដែលមិនអាចមើលរំលង និងមិនអាចអនុគ្រោះ បាន។

ឯកឧត្តម បានចាត់ទុកថា បញ្ហាទាំងអស់នេះវាជាការព្រួយបារម្ភរបស់យើងទាំងអស់គ្នា ព្រោះអំពើនេះបាន ជះឥទ្ធិពលជាអវិជ្ជមានទៅលើការរីកចម្រើននៃសរីរាង្គបុគ្គល គំនិត ស្មារតី ទឹកចិត្ត សីលធម៌ គុណតម្លៃ សេចក្តីថ្លៃថ្នូរ និងធ្វើឱ្យខូចសណ្តាប់ធ្នាប់ក្នុងសង្គម តម្លៃគ្រួសារ ខ្មែរ និងតម្លៃសង្គមជាតិទាំងមូល៕ ដោយ ទិត ស្រ៊

website_news/2017181204.txt · Last modified: 2017/12/18 12:36 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki