website_news:2017181206

ក្រឡាប់ឡានធ្លាក់ទឹកស្រះ ធ្វើឲ្យពលរដ្ឋខ្មែរចំណាកស្រុកខុសច្បាប់ 4នាក់បានស្លាប់បាត់បង់ជីវិត

http://www.pheaktraprak.com December 15, 2017

កាលពីវេលាម៉ោង01:25នាទី នាយប់ថ្ងៃសុក្រទី15ខែធ្នូ ឆ្នាំ2017 មានករណីក្រឡាប់រថយន្តដឹកពលរដ្ឋចំណាកស្រុកខុសច្បាប់មួយគ្រឿងបណ្តាលឲ្យមានមនុស្សស្លាប់ 4នាក់ និងរបួសជាច្រើននាក់ករណីខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង01:25នាទីយប់ ស្ថិតនៅក្នុងភូមិម៉ូតាឃុប ឃុំហួរសាំរ៉ូង ស្រុកប្លែងយ៉ាវ ខេត្តឆាកឈើងសៅ ប្រទេសថៃ ។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា រថយន្តការប៉ាក់មួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ5816 ខេត្តស្រះកែវ បានធ្វើដំណើរមកព្រំដែនកម្ពុជាថៃ ដោយផ្ទុកពលរដ្ឋខ្មែរចំណាកស្រុកខុសច្បាប់ចំនួន 20នាក់ និងជនជាតិថៃ 3នាក់ ឆ្ពោះទៅដំណើរទៅតំបន់ឧស្សាហកម្មមួយចំនួនក្នុងប្រទេសថៃ តែមកដល់ត្រង់ចំណុចកើតហេតុ រថយន្តកើតគ្រោះថ្នាក់ក្រឡាប់ធ្លាក់ផ្លូវចូលក្នុងទឹកស្រះនៅក្បែរនោះតែម្តង។

ក្រោយពេលកើតហេតុកម្លាំងសមត្ថកិច្ចថៃបានចុះអន្តរាគមន៍ដល់កន្លែងកើតហេតុ តាមការសាកសួររបស់សមត្ថកិច្ច អ្នករងគ្រោះបានប្រាប់សមត្ថកិច្ចថាពួកគេជាជនជាតិខ្មែរដែលចំណាកស្រុកខុសច្បាប់ចូលមកស្វែងរកការងារធ្វើនៅក្នុងប្រទេសថៃ។

website_news/2017181206.txt · Last modified: 2017/12/18 13:37 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki