website_news:2017181207

ពលរដ្ឋខ្មែរខុសច្បាប់ 5នាក់ត្រូវតម្រួតថៃចាប់ខ្លួន

http://www.pheaktraprak.com ប្រភពដំណឹងពលករខ្មែរ December 15, 2017

កាលពីវេលាម៉ោង 10ព្រឹកថ្ងៃសុក្រទី15 ខែធ្នូ ឆ្នាំ2017នេះ ពលករដ្ឋខ្មែរខុសច្បាប់ចំនួន 5នាក់ បាននាំគ្នាលូនឆ្លងដែនខុសច្បាប់ចូលមកស្វែងរកការងារធ្វើនៅទីក្រុងបាងកក ប្រទេសថៃ ត្រូវបានកម្លាំងតម្រួតអន្តោប្រវេសន៍ ស្រុកអារញ្ញ ធ្វើការឃាត់ខ្លួន។ ករណីខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង10ព្រឹក ស្ថិតត្រង់ចំណុចរបងថ្មជាប់ព្រំដែនកម្ពុជាថៃ ក្បែរចំណតឈប់ចតរថយន្តរបស់ក្រុមហ៊ុនGoldenGate នៅក្នុងផ្សារលុងក្លឿរ ស្រុកអារញ្ញ ខេត្តស្រះកែវ តាមការត្រួតពិនិត្យរបស់សមត្ថកិច្ចថៃបានឲ្យដឹងថាពលរដ្ឋខ្មែរប្រុសស្រីទាំង 5នាក់ គ្មានឯកសារស្នាក់នៅឬធ្វើដំណើរចេញចូលប្រទេសថៃឡើយ។ ក្រោយពេលឃាត់ខ្លួនពលរដ្ឋខ្មែរទាំងអស់ត្រូវបានកម្លាំងសមត្ថកិច្ចថៃបញ្ជូនយកទៅធ្វើការសាកសួរនៅស្ថានីប៉ូលិសអន្តោប្រវេសន៍ ស្រុកអារញ្ញ រួចប្រគល់ជូន សមត្ថកិច្ចកម្ពុជាប្រចាំក្រុងប៉ោយប៉ែតអោយយកវិលត្រឡប់ទៅស្រុកកំណើតរបស់ពួកគេវិញរៀងៗខ្លួន។

website_news/2017181207.txt · Last modified: 2017/12/18 13:24 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki