website_news:2017181208

ពលករមានប័ត្រស៊ីជម្ពូ ចាប់ផ្តើមទៅយកលេខរៀងត្រួតសញ្ជាតិបាន

http://www.pheaktraprak.com ប្រភពដំណឹងពលរខ្មែរ December 17, 2017

ជារាងរាល់ថ្ងៃមានបងប្អូនពលករខ្មែរយើងធ្វើការនៅប្រទេសថៃ ដែលកាន់ប័ណ្ណស៊ីជម្ពូផុតកំណត់31.03.2018 តែមិនទាន់បានត្រួតសញ្ជាតិ តែងតែសួរមកយើងខ្ញុំ”ថាតើអ្នកមានប័ត្រស៊ីជម្ពូគេបើកអោយធ្វើប៉ាស័្ពរថ្ងៃណា.?” ។ តាមការបញ្ជាក់របស់ក្រសួងការងារថៃ និងគណៈកម្មការផ្ដល់ភាពស្របច្បាប់ជូនពលករកម្ពុជាក្នុងប្រទេសថៃ ធ្លាប់បានប្រកាសថា អ្នកមានប័ត្រស៊ីជម្ពូអាចទៅយកលេខរៀងត្រួតសញ្ជាតិ ធ្វើប៉ាស្ព័របាន ចាប់តាំងពីថ្ងៃពុធទី03 ខែមករា ឆ្នាំ2018 (03.01.2018)ខាងមុខនេះ ដូច្នេះសូមបងប្អូនពលករខ្មែរទាំងអស់ដែលមានប័ត្រស៊ីជម្ពូផុតកំណត់ខែ03 ឆ្នាំ2018 ត្រូវចៃយ៉េនៗ។ ហើយចំពោះអ្នកមានលិខិតសម្ភាសន៍ក៏និងចាប់ផ្តើមទៅយកលេខរៀងធ្វើប៉ាស្ព័របាននៅពេលឆាប់ៗខាងមុខនេះដែរ ដូច្នេះសូមបងប្អូនពលករខ្មែរទាំងអស់ទាំងមានប័ត្រស៊ីជម្ពូ និងលិខិតសម្ភាសន៍សូមមេត្តាចៃយ៉េនៗ។

website_news/2017181208.txt · Last modified: 2017/12/18 13:27 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki