website_news:2017181209

ពលករខ្មែរម្នាក់ សុំអំពាវនាវឲ្យសមត្ថកិច្ចខ្មែរជួយអន្តរាគមន៍ដល់ពលរដ្ឋខ្មែរ ចំនួន 10នាក់ដែលកំពុងជាប់ឃុំនៅក្នុងពន្ធនាគារថៃ

http://www.pheaktraprak.com December 18, 2017

យោងតាមប្រភពព័ត៌មានពីពលករខ្មែរធ្វើការនៅក្នុងខេត្តឈុនបុរី ប្រទេសថៃ បានប្រាប់អោយដឹងថា កាលពីពេលថ្មីកន្លងទៅនេះ មានករណីពលរដ្ឋខ្មែរចំនួន 10នាក់ បានចំណាកស្រុកចូលមកស្វែងរកការងារធ្វើនៅក្នុងប្រទេសថៃតាមរយៈច្រកព្រំដែន(ឆងចម)ខេត្តសុរិន្ទ ប្រទេសថៃ តែត្រូវបានកម្លាំងសមត្ថកិច្ចថៃប្រចាំច្រកទ្វារព្រំដែន(ឆងចម) ឃាត់ខ្លួន បន្ទាប់ពីពលរដ្ឋខ្មែរទាំងនោះ ត្រូវបានមេខ្យល់បោកធ្វើអោយកាន់លិខិតឆ្លងដែនក្លែងក្លាយចូលប្រទេសថៃ។

ប្រភពពីពលករដដែលបានបន្តទៀតថា ក្រោយពេលឃាត់ខ្លួនពលរដ្ឋខ្មែរទាំងអស់ត្រូវសមត្ថកិច្ចថៃបញ្ជូនទៅអោយតុលាការកាត់ទោស ក្រោយមកតុលាការថៃ បានកាត់ទោសពលរដ្ឋខ្មែរទាំងអស់អោយជាប់ពន្ធនាគារក្នុងម្នាក់ 12ឆ្នាំពីបទប្រើប្រាស់លិខិតឆ្លងដែនក្លែងក្លាយចូលក្នុងប្រទេសថៃ។

បើតាមការបញ្ជាក់របស់ពលករខ្មែររូបនោះ បាននិយាយថា ពលរដ្ឋខ្មែរកំពុងជាប់ឃុំនៅក្នុងពន្ធនាគារថៃនោះ គឺជាអ្នករស់នៅក្នុងខេត្តបាត់ដំបង 6នាក់ និងខេត្តផ្សេងទៀត 4នាក់ បច្ចុប្បន្ននេះពលករខ្មែររូបនោះបានអំពាវអោយភ្នាក់ងារមានសមត្តកិច្ចនៅក្នុងប្រទេសថៃជួយអន្តរាគមន៍ដល់ពលរដ្ឋខ្មែរទាំងអស់នោះផង។ ប្រភពព័ត៌មានពី:ព័ត៌មាន ពលករ ឆ្លងដែន

website_news/2017181209.txt · Last modified: 2017/12/18 13:30 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki