website_news:2017190406

ចាប់ឃុំខ្លួន មនុស្ស៣៩នាក់ មានពាក់ព័ន្ធ នឹងសេវាកម្មផ្លូវភេទ ជាមួយកុមារ តាមប្រព័ន្ធ WhatsApp

http://dap-news.com/kh ថ្ងៃពុធ, ១៩ មេសា ២០១៧ 07:57 ប្រែសម្រួល: ស៊ុនលី ID:019

បរទេស៖ ទូរទស្សន៍BBCចេញផ្សាយ នៅថ្ងៃពុធទី១៩ ខែមេសានេះ បានឲ្យដឹងថា មនុស្សសរុប៣៩នាក់ ត្រូវបានចាប់ខ្លួន ចេញពីក្នុងតំបន់អ៊ឺរ៉ុប និងអាមេរិកខាងត្បូង បន្ទាប់ពីការតាមស្រាវជ្រាវ របស់ប៉ូលីសប្រទេសអេស្បាញ សហការគ្នាជាមួយនឹង ប៉ូលីសអ៊ឺរ៉ុបផង។ ពួកគេជាក្រុមបណ្តាញ ចែកចាយរូបភាព អាសអាភាស នៃកុមារតាមប្រព័ន្ធ កម្មវិធីទូរស័ព្ធដ៏ពេញនិយម WhatsApp ហើយតាមរយៈរូបភាពទាំងនោះ អ្នកប្រើប្រាស់អាចចូលទៅ ដល់វេបសាយខុសច្បាប់ របស់ពួកគេ។ គួរឲ្យដឹងដែរប៉ូលីសអេស្បាញ បានធ្វើការរកឃើញ វេបសាយខុសច្បាប់ ទាំងនោះកាលពីឆ្នាំទៅ។ ករណីមួយនេះ បានក្លាយទៅជាគំរូដ៏ល្អមួយ នៃកិច្ចសហប្រតិបត្តិការគ្នា នៃក្រុមការងារផ្នែកច្បាប់ របស់សកលលោក ដែលត្រូវបានដឹកនាំដោយ ប៉ូលីសជាតិរបស់អេស្បាញ ហើយមកទល់ពេលនេះ WhatsApp ដែលស្ថិតនៅក្រោមក្រុមហ៊ុនមេ Facebook មិនទាន់ចេញមកថ្លែង ប្រតិកម្មយ៉ាងណា ចំពោះរឿងនេះនៅឡើយ៕

website_news/2017190406.txt · Last modified: 2017/04/19 10:42 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki