website_news:2017190407

ប៉ូលីសចាប់ប្រម៉ាត់ប្រម៉ុងពីរនាក់ប្តីប្រពន្ធកំពុងវះសាកសពកុមារម្នាក់យកគ្រឿងក្នុងលក់ក្នុងបន្ទប់ទឹក

http://phnompenhthmey.info Posted on 18/04/2017 admin

ប្រទេសវៀតណាម៖ យោងតាមគេហទំព័រ Viraldead បានចុះផ្សាយក្នុងថ្ងៃ១៧ ខែមេសា ឆ្នាំ២០១៧នេះថា ប៉ូលីសចាប់ប្រម៉ាត់ប្រម៉ុងពីរនាក់ប្តីប្រពន្ធកំពុងវះសាកសពកុមារម្នាក់យកគ្រឿងក្នុងលក់ ក្នុងបន្ទប់ទឹកផ្ទះជួលមួយកន្លែងស្ថិតនៅភាគខាងជើងប្រទេសវៀតណាម។ ឃាតករបាននិយាយសារភាពថា ពួកពិតជាវះកាត់សាកសពកុមារដើម្បីវះយកគ្រឿងក្នុងដូចជា ថ្លើម បេះដូង និង ក្រលៀនដើម្បីលក់អោយឈ្មួញម្នាក់មកពីប្រទេសចិន។ ឃាតករបន្តថា កុមារដែលខ្លួនកំពុងវះនេះគឺពួកខ្លួនយកពីកន្លែងកប់សពមួយកន្លែងដែលឪពុកម្តាយទើបយកមកកប់ថ្មី មិនទាន់បានវះរួចរាល់ផងក៍ត្រូវប៉ូលីសចាប់ឃាត់ខ្លួនតែម្តង។ យោងតាមសំដីម្តាយកុមាររងគ្រោះបាននិយាយថា កូនរបស់គាត់បានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ បានយកសពទៅកប់កន្លែងកប់សពមួយកន្លែងមិនទាន់កប់បានប៉ុន្មានម៉ោងផងមានគេមកប្រាប់ថា សពត្រូវបានមនុស្សពីរនាក់បានមកគាស់យកទៅបាន ក៍រាយការណ៍ជូនប៉ូលីស។ ប៉ូលីសប្រចាំតំបន់បាននិយាយថា បន្ទាប់ពីទទួលពាក្យបណ្តឹង កងកំលាំងចុះស្រាវជ្រាវនិងតាមការប្រាប់របស់សាក្សីទើបឈានដល់ការចាប់ខ្លួនពីរនាក់ប្តីប្រពន្ធកំពុងវះកុមាររងគ្រោះជាក់ស្តែង។ ប្តីប្រពន្ធពីរនាក់ត្រូវបាននាំខ្លួនទៅតុលាការ។ ប្រែសំរួលដោយ៖វ៉ាន់ដេត

website_news/2017190407.txt · Last modified: 2017/04/19 10:45 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki