website_news:2017190408

សម្តេចតេជោ៖ គ្រាន់តែលឺឆូងឆាំងបន្តិច យើងយកពលករយើងពីកូរ៉េខាងត្បូងទាំងអស់ ចុះពេលក្រោយយើងអាចសុំឲ្យកូរ៉េខាងត្បូង ទទួលយកពលករយើងវិញទេ?

http://rotyun.com.kh/news/local-news/local 19 - 04 - 2017 , 10:11:58 am

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងថា គ្រាន់តែមានបញ្ហាផ្ទុះអាវុធកើតឡើងនៅតំបន់ឧបទ្វីបកូរ៉េ ដោយសារអាមេរិក និងកូរ៉េខាងជើងនោះ ហើយយើងទៅយកពលករយើងពីកូរ៉េខាងត្បូងមកវិញ តើពេលក្រោយកម្ពុជាគិតយ៉ាងណា? នេះបើយោងតាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកលោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ដែលបានលើកឡើងពីប្រសាសន៍សម្តេចតេជោ នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧នេះ បានឲ្យដឹងថា “គ្រាន់តែលឺឆូងឆាំងបន្តិច យើងយកពលករយើងមកពីកូរ៉េខាងត្បូងទាំងអស់ តើពេលក្រោយយើងអាចសុំឲ្យកូរ៉េខាងត្បូង ទទួលយកពលករយើងវិញទេ”។

សូមបញ្ជាក់ថា បច្ចុប្បន្នអាមេរិក និងកូរ៉េខាងជើងកំពុងតែឡើងកំដៅជាមួយគ្នាខ្លាំង ក្រោយពីអាមេរិក បានព្រមានកូរ៉េខាងជើងឲ្យបញ្ឈប់សម្ញែងសាច់ដុំជាមួយនឹងអាវុធនុយក្លេអ៊ែរ និងមីស៊ីល ហើយពាក់ព័ន្ធនឹងការព្រមាននេះដែរ អាមេរិក ក៏បានបញ្ជូនកងទ័ពខ្លួនរួមនឹងនាវាផ្ទុកយន្ដហោះចម្បាំងទៅជិតឧបទ្វីបកូរ៉េផងដែរ ដើម្បីប្រុងជើងការប្រយុទ្ធ បន្ទាប់ពីមហាអំណាចមួយនេះផ្លោងមីស៊ីលចំនួន ៥៩គ្រាប់ ទៅកាន់មូលដ្ឋានទ័ពអាកាសស៊ីរី កាលពីពេលកន្លងទៅ។ ក្នុងនោះដែរមហាអំណាចទី២ ប្រទេសចិន ដែលជាសម្ព័ន្ធមិត្តរបស់កូរ៉េខាងជើង ក៏បានបញ្ជូនទ័ពរបស់ខ្លួនចំនួន ១៥០.០០០នាក់ ទៅព្រំដែនកូរ៉េខាងជើងផងដែរ៕

website_news/2017190408.txt · Last modified: 2017/04/19 15:35 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki