website_news:2017190505

ថៃបញ្ជូនពលរដ្ឋខ្មែរ១០នាក់ដែលចូលកាប់ឈើគ្រញូងមកកម្ពុជាវិញ

http://www./phnompenhthmey.html ចេញផ្សាយ ថ្ងៃទី 19/05/2017

ខេត្តបន្ទាយមានជ័យ ៖ ពលរដ្ឋខ្មែរ១០នាក់ក្នុងចំណោម១៩នាក់ដែលអាជ្ញាធរថៃចាប់ខ្លួនពេលចូលទៅ កាប់ឈើគ្រញូងក្នុងដីថៃនោះត្រូវបានដោះលែងវិញហើយ ក្រោយមានការអន្តរាគមន៍ពីមន្ត្រីស្ថានអគ្គកុងស៊ុលខ្មែរនៅខេត្តសាកែវ។

សូមជំរាបថាពលរដ្ឋខ្មែរទាំង១០នាក់ ត្រូវបានដោះលែងនៅម៉ោង ៣រសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៧នេះ ជាមួយនិងការបង់ផាកពិន័យក្នុងម្នាក់ៗ ២៥០០បាត ពីបទឆ្លងដែនខុសច្បាប់។ ពលរដ្ឋខ្មែរទាំង១០នាក់នេះ ដែលសុទ្ធតែជាអ្នកខេត្តបន្ទាយមានជ័យ ត្រូវអាជ្ញាធរថៃបញ្ជូនមកកម្ពុជាវិញ តាមច្រកទ្វារអន្ថរជាតិប៉ោយប៉ែត កាលពីវេលាម៉ោង៩យប់មិញនេះ។

សូមបញ្ជាក់ថា ពលរដ្ឋខ្មែរទាំង ១០រូបនេះ ត្រូវបានសមត្ថកិច្ចថៃចាប់ខ្លួនកាលពីថ្ងៃទី១៤ ខែឧសភា កន្លងទៅនេះ ពេលពួកគេឆ្លងដែនទៅកាប់ឈើគ្រញូង នៅក្នុងស្រុកមឿងសាកែវ ខេត្តសាកែវ។ មន្ត្រីស្ថានអគ្គកុងស៊ុលខ្មែរនៅខេត្តសាកែវ ក៏កំពុងជួយអន្តរាគមន៍ជួយដល់ពលរដ្ឋខ្មែរ ៩នាក់ផ្សេងទៀតផងដែរ៕

website_news/2017190505.txt · Last modified: 2017/08/24 15:01 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki