website_news:20171906001

លោកសៅ ប៊ុនរិទ្ធ មេនគរបាលអន្តោប្រវេសន៍ ច្រកទ្វារអន្តរជាតិដូង រងការរិះគន់ពុករលួយ

: http://www.cen.com.kh/local (ថ្ងៃទី 18 មិថុនា 2017, ម៉ោង 12:26:PM) | ដោយ: មុនីរាជ

ភ្នំពេញ: លោកសៅ ប៊ុនរិទ្ធ មេនគរបាលអន្តោប្រវេសន៍ ច្រកទ្វារអន្តរជាតិដូង បានរងការ រិះគន់យ៉ាងខ្លាំង ជុំវិញការបញ្ជាឲ្យ មន្ត្រីរបស់ខ្លួនប្រមូលលុយពីពលករ ខ្មែរឆ្លងដែន តាមរបៀបពុករលួយ ក្នុងការធ្វើប័ណ្ណឆ្លដែន។

សេចក្តីរាយការណ៍បានឲ្យដឹងថា មន្ត្រីកូនចៅរបស់លោកសៅ ប៊ុនរិទ្ធ មានចរឹកក្រអឺតក្រទម មិនសាកសម្ស ជាមន្ត្រីនគរបាល ជាតិនោះឡើយ ដោយប្រើសំដី របៀបអ្នកលេង ឬរបៀបក្មេងទំនើង ជាមួយពលករ ដែលនាំឲ្យ ប្រជាពលរដ្ឋ ពលករ មានសតិអារម្ភ មិនល្អ ជាមួយថ្នាក់ដឹកនាំ។ ភាពអសកម្ម របស់លោកសៅ ប៊ុនរិទ្ធ ក្នុងនាម ជាអ្នកដឹកនាំ អង្គភាព នគរបាល អន្តោប្រវេសន៍ ច្រកទ្វារអន្តរជាតិដូង ក្នុងរយះពេល ជាច្រើនឆ្នាំមកនេះ ថ្នាក់ដឹកនាំ ក្រសួងសាម៉ី មិនត្រូវមើល រំលងនូវបាតុភាព នេះឡើយ គួតែហ៊ានវះកាត់ស្អុយចេញ ទើបមានការ ល្អប្រសើរឡើងវិញ។

បើតាមសេចក្ដីរាយការណ៍ ពីច្រកទ្វារអន្តរជាតិដូង បានឲ្យដឹងថា នគបាលអន្តោប្រវេសន៍ ច្រកទ្វារអន្តរជាតិដូង ដែលជាកូនចៅ របស់លោកសៅ ប៊ុនរិទ្ធ យកលុយថ្លៃធ្វើ ប័ណ្ណឆ្លងដែន របស់ពលករ ១ក្បាលស្រាប់មនុស្សម្នាក់ ក្នុងតំលៃ៧៣០០០រៀក ទៅ ៧៥០០០រៀល ដូចជាឈ្លើងជញ្ជក់ ឈាមរាស្ត្រខ្មែរ។ ការយកលុយ លើសពីគោលការ របស់រាជរដ្ឋាភិបាល នាំឲ្យប្រជាពលករ មិនសប្បាយចិត្ត ហើយករណីបែបនេះ បើគ្មានការ បើកដៃពីលោកសៅ ប៊ុនរិទ្ធនោះទេ កូនចៅរបស់គាត់ មិនអាចធ្វើអ្វីៗ តាមអំពើចិត្ត បានទេ។

ទាក់ទងករណីនេះ លោកនាយឧត្តមសេនីយ៍ សុខ ផល អគ្គនាយក នៃអគ្គនាយកដ្ឋាន អន្តោប្រវេសន៍ គួតែចាត់ វិធានការ ចំពោះភាព អសកម្ម នានារបស់ នគរបាល អន្តោប្រវេសន៍ ច្រកទ្វារអន្តរជាតិដូង។ ប្រជាពលរដ្ឋ បានឲ្យដឹងថា លោកសៅ ប៊ុនណារិទ្ធ និងបក្ខពួកសព្វថ្ងៃកំពុងតែត្រូវប៉ាន់យ៉ាងខ្លាំងក្នុងការក្តោបក្តាប់ ចំណូលដែលបានមកពីការយកលុយ ញើសឈាម របស់ពលករ ឆ្លងដែន ដោយហេតុថា ការធ្វើបណ្ណ័ឆ្លងដែន មួយក្បាល73000រៀល។ ក្នុងនោះដែរការលក់សំបុត្រចូលផ្សារថៃ ១សន្លឹក1000រៀល លក់ទាំងក្បាលប័ណ្ណនិងកន្ទុយប័ណ្ណ ពេលចូលបោះត្រាមួយ ហើយប័ណ្ណនោះប្រមូលទុកបោះត្រាម្តងទៀតសំរាប់លក់អោយពលករមកពីថៃត្រឡប់ចូលខ្មែរវិញ ក្នុងតម្លៃ១សន្លឹក ដែលមានអុកត្រាមូល និងជ្រុង100បាតទៅ200បាត ដោយប្រើរូបភាព អោយកម្មករ អូសរទេះលក់ឫ អ្នកចាប់ម៉ូយតាក់ស៊ី។

សេចក្ដីរាយការណ៍បន្ថែមថា ក្រុមនគរបាលអន្តោប្រវេសន៍ច្រកដូងនេះ ក៏បានបើកដៃឱ្យពលករខ្មែរចំណាកស្រុកចេញទៅរកការងារធ្វើនៅក្នុងប្រទេសថៃ ដោយមានការឃុបឃិតគ្នាជាមួយក្រុមមេខ្យល់តាមការធ្វើប័ណ្ណក្លែងក្លាយ ឬប៉ាស្ពរ័ក្លែងក្លាយ អោយពលករខុសច្បាប់ផងដែរ។ ជាមួយគ្នានេះលោកសៅ ប៊ុនរិទ្ធ បានប្រើប្រាស់កម្លាំង ក្រោមការគ្រប់គ្រងរបស់ខ្លួនលួចបើកច្រករបៀងមួយទៀតដែលគេដាក់ឈ្មោះថា ច្រកស្វាយចេក (ដើមចាន់គីរី) ស្ថិតនៅខាងលិចច្រកដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ដែលមានមនុស្សចេញចូលនៅពេលកណ្តាលយប់និងទាបភ្លឺជាប់ជាប្រចាំ។

ដោយក្រុមប៉ូលិសច្រកទ្វារទាំងនោះកំពុងតែប្រមូលប្រាក់ពីពលករចំណាកស្រុក ដែលវិលត្រឡប់មកពីធ្វើការនៅប្រទេសថៃវិញ ពលករម្នាក់ត្រូវបង់ឲ្យចាប់ពី3០០បាតទៅ4០០បាត ក្រៅពីនេះករណីខ្លះដូចជាពលករណាដែលមានសត្វ មាន់រឺ.ឆ្កែ យកមកជាមួយនោះ ត្រូវបង់លុយ ឲ្យសមត្ថកិច្ច 200បាតក្នុងមួយក្បាល ចំពោះធុង បាស មួយគូ800បាត ទូរទស្សទ៍ មួយគ្រឿង400បាត ទូរទឹកកកមួយគ្រឿង500បាត។ ចំពោះករណីនេះ មិនអាចសុំការបំភ្លឺ ពីលោកសៅ ប៊ុនរិទ្ធ បានទេ៕

website_news/20171906001.txt · Last modified: 2017/06/19 14:06 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki