website_news:20171906002

ពលរដ្ឋរិះគន់លើមន្ត្រីនគបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិដូងរឿងយកលុយថ្លៃធ្វើប័ត្តបរិផាត់លើសពីតំលៃពិត

http://www.khmer-chonburi.com/archives/ 16 JUN 2017ខ្មែរ បាត់ដំបង

ប្រជាពលរដ្ឋនៅតាមបន្ទាត់ព្រំដែនបានរិះគន់លើមន្ត្រីនគបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិដូងរឿងយកលុយថ្លៃធ្វើប័ត្តបរិផាត់លើសពីតំលៃដែល រាជរដ្ឋាភិបាលបានកំណត់ ហើយបច្ចុប្បន្ននេះគឺនៅតែបន្តធ្វើការកៀបសង្កត់ប្រជាពលរដ្ឋ ដែលឆ្លងដែនចេញទៅប្រទេសថៃដដែល។ បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋក៏ដូចជាអាជីវករដែលតែងធ្វើដំណើរឆ្លងដែនតាមច្រកទ្វារអន្តជាតិដូងបានឲ្យដឹងថា មានមន្ត្រីជើងបួនបច្ចុប្បន្នកំពុងធ្វើព្យុះធ្វើភ្លៀងបង្កបញ្ហាលំបាកប្រជាពលរដ្ឋក៏ដូចជាពលករដែលឆ្លង ដែនស្វែង រកការងារធ្វើនៅប្រទេសថៃ ។ បើតាមប្រភពដែលបានលួចបង្ហើបប្រាប់ពីមន្រ្តីនគរបាលថ្នាក់តូចតាចម្នាក់បានឲ្យដឹងថា មន្ដ្រីនគបាលសព្វថ្ងៃកំពុងតែត្រូវប៉ាន់យ៉ាងខ្លាំងក្នុងការក្តោបក្តាប់ចំណូលមកដាក់ហោប៉ៅផ្ទាល់ខ្លួន និងបក្សពួកមួយចំនួនតូចតាមរយៈការធ្វើបណ្ណ័ព្រំដែនក្នុងមួយក្បាល73000រៀល លើសពីអនុក្រិត។ ទី2.លក់សំបុត្រចូលផ្សារថៃមួយសន្លឹក1000រៀលដាក់លក់គ្មានម៉ោងកំណត់ (គឺចាប់ពីព្រឹកល់យប់លក់ទាំងក្បាលបណ្ណ័ និងកន្ទុយបណ្ណ័ពេលចូលបោះត្រាមួយ ហើយបណ្ណ័នោះប្រមូលទុកបោះត្រាម្តងទៀតសំគាល់សំរាប់លក់អោយពលករមកពីថៃត្រឡប់ចូលខ្មែរវិញ ក្នុងតម្លៃមួយសន្លឹកដែលមានអុកត្រាមូលនិងជ្រុង100បាតទៅ200បាតដោយប្រើរូបភាពអោយកម្មករ អូសរទេះលក់ឫអ្នកចាប់ម៉ូយតាក់ស៊ី។

គួរបញ្ជាក់ថាកន្លងមកពលករខ្មែររាប់រយពាន់ម៉ឺននាក់ត្រូវបានទាហានថៃចាប់បញ្ចូនមកកម្ពុជា វិញតាមច្រអន្តរជាតិដូងក្នុងមួយខែៗរាប់រយនាក់ ។ ម្នាក់ក្នុងចំណោមបុរសបួននាក់ ស្លៀកសំលៀកបំពាក់ឯកសណ្ឋានស៊ីវិលបានថតអ្នកយកព័ត៌មានយើង និងបានប្រើពាក្យសម្តីយ៉ាងខែងរ៉ែងថា បើអ្នកព័ត៌មានជង់ដឹងរឿងយកលុយថ្លៃធ្វើប័ត្តបរិផាត់មួយក្បាលស្រាប់មនុស្សម្នាក់ក្នុងតំលៃ ៧៣.០០០រៀល ទៅ ៧៥០០០រៀល មែនឬមិនមែននោះសូមអញ្ជើញទៅសួររាជរដ្ឋាភិបាលទៅ ៕

website_news/20171906002.txt · Last modified: 2017/08/24 15:43 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki