website_news:20171906004

កិច្ចប្រជុំផ្សព្វផ្សាយអនុក្រឹត្យរបស់ក្រសួងមហាផ្ទៃ ស្តីពីការផ្តល់សេវាធ្វើប័ណ្ណព្រំដែនកម្ពុជា ថៃ

http://www.kungbunang.net/nokor-wat-news.html 19/06/2017

ខេត្តឧត្តរមានជ័យ៖ នៅច្រកព្រំដែនអន្តរជាតិអូរស្មាច់ក្រុងសំរោង នៃខេត្តឧត្តរមានជ័យនារសៀល ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៧ មានការបើកកិច្ចប្រជុំផ្សព្វផ្សាយអនុក្រឹត្យរបស់ក្រសួងមហាផ្ទៃ ស្តីពីការផ្តល់សេវាធ្វើបណ្ណ័ព្រំដែនកម្ពុជាថៃ (border pass)ដើម្បីជូន ដល់ប្រជាពលរដ្ឋដែលរស់នៅខេត្តជាប់ព្រំដែននៃព្រះរាជាណាចក្រកម្ពជា ជាមួយព្រះរាជាណាចក្រថៃត្រូវបានក្រសួង មហាផ្ទៃសំរេច យកមកធ្វើនៅច្រកចេញចូលតែមួយនៃរដ្ឋបាលសាលាខេត្តវិញ ។

កិច្ចប្រជុំនេះរៀបចំឡើងនៅសាលប្រជុំទីស្នាក់ការច្រកអូស្មាច់ ដែលស្ថិតក្រោមអធិបតីភាព លោក ស ថាវី អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជយ័ និងលោក យឹម ធិន ប្រធានក្រុមប្រឹក្សាខេត្ត នាក្នុងឱកាសនោញអភិបាលខេត្តឧត្តរមានជ័យ លោកស ថាវី បានណែនាំនិងជំរុញឲ្យសម្ថកិច្ច និងស្ថាប័ន ពាក់ពន្ធ័នៃច្រកអន្តរជាតិទាំងអស់ នៅក្នុងខេត្ត និងលោកចៅសង្កាត់ត្រូវធ្វើយ៉ាងណាត្រូវផ្សព្វផ្សាយអនុក្រឹត្យនេះ ជូនជាដំណឹងដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតំបន់ព្រំដែននេះ ក៏ដូចជាប្រជាពលរដ្ឋខេត្តឧត្តរមានជយ័ទាំងមូលឲ្យបានដឹងជាព័ត៌មានឲ្យបានទូលំទូលាយ ។ លោកបន្តថាៈ ស្ថាបន័សម្ថកិច្ចនៃច្រកនិមួយៗ ត្រូវសហការសាមគ្គីគ្នាជាធ្លុងមួយ និងយកចិត្តទុកដាក់ត្រួតពិនិត្យហាមឃាត់ការធ្វើសរាចរណ៍លើទំនិញចេញចូលដែលខូចគុណភាព ជាពិសេសនោះត្រូវជួយសម្រួលដល់ការចេញ ចូលរបស់បងប្អូនប្រជាពលរដ្ឋ ដែលចូលទៅពិនិត្យសុខភាព និងព្យាបាលជំងឺ នៅមន្ទីរពេទ្យសុរិន្ទឲ្យមានភាពរលូនជូនដល់ពួកគាត់៕ ប៉ែន នួន

website_news/20171906004.txt · Last modified: 2017/08/24 13:42 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki