website_news:20171906005

ថៃឃាត់ពលខុសច្បាប់៧៦នាក់ មានខ្មែរ២៦នាក់

http://police.gov.kh/blog/ 3:42 pm 16 មិថុនា 2017 135

បន្ទាយមានជ័យ ៖ អាជ្ញាធរថៃកំពុងបើកយុទ្ធនាការបង្ក្រាបពលករខុសច្បាប់ ចាប់បាន៧៦នាក់ ក្នុងនោះមានពលករខ្មែរ២៦នាក់ ដែលបង្ក្រាបនៅកាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៧ នៅប្រទេសថៃ។

ព័ត៌មានថៃបានចេញផ្សាយថា យុទ្ធនាការបង្ក្រាបពលករខុសច្បាប់នៅប្រទេសថៃ ដែលត្រូវបានចាប់ខ្លួនបានចំនួន៧៦នាក់ ក្នុងនោះមានជនជាតិភូមាចំនួន៥០នាក់ និងប្រជាពលរដ្ឋខ្មែរចំនួន២៦នាក់។ ការចុះបង្ក្រាបពលករខុសច្បាប់ឃើញមានពលករខ្លះបានរត់ចូលគេចខ្លួនក្នុងបឹង ឬស្រះទឹក មានប្រុស.ស្រីលាក់ខ្លួនក្នុងព្រៃកក់ និងគុម្ពោតព្រៃ ដែលសកម្មភាពចាប់នេះក្បែរព្រំដែន និងចុះឆែកឆេរក្នុងបន្ទប់ស្នាក់នៅដែលធ្វើការត្រួតពិនិត្យឃាត់ខ្លួន ។ នៅពេលដែលភាគីថៃបើកយុទ្ធនាការបង្ក្រាពលករចំណាកស្រុកខុសច្បាប់ គួរតែអាជ្ញាធរកម្ពុជា និងសមត្ថកិច្ចដែលឈជើងតាមបន្ទាត់ព្រំដែន ត្រូវមានវិធានការទប់ស្កាត់ ដើម្បីការពារសុវត្ថិភាពប្រជាពលរដ្ឋ៕(ប៊ុន ធឿន)

website_news/20171906005.txt · Last modified: 2017/08/24 15:00 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki