website_news:20171906006

ថៃរំដោះពលករខ្មែរខុសច្បាប់ចំនួន 33នាក់ ដែលកំពុងជាប់ឃុំខ្លួននៅក្នុងបន្ទប់ជួលរបស់មេខ្យល់

http://www.khmer-chonburi.com/archives/ 17 JUN 2017 ខ្មែរ បាត់ដំបង

កំលាំងទាហានឈុតខ្មៅថៃបានសហការជាមួយកម្លាំងប៉ូលិសអន្តោប្រវេសន៍ខេត្តស្រះកែវជួយរំដោះពលករខ្មែរខុសច្បាប់ចំនួន33នាក់ ដែលកំពុងជាប់ឃុំខ្លួននៅក្នុងបន្ទប់ជួលមួយកន្លែងស្ថិតនៅក្នុងផ្សារលុងក្លឿររបស់ក្រុមមេខ្យល់នាំពលករចំណាកចូលប្រទេសថៃ។

កាលពីថ្ងៃព្រហស្បតិ៍ទី15 ខែមិថុនា ឆ្នាំ2017 កំលាំងទាហានឈុតខ្មៅថៃប្រចាំស្រុកអារ៉ញ ខេត្តស្រះកែវ បានសហការគ្នាជាមួយប៉ូលិសអន្តោប្រវេសន៍ខេត្តស្រះកែវ ចុះជួយរំដោះពលករខ្មែរប្រុសស្រីចំនួន33នាក់ ដែលកំពុងជាប់ឃុំខ្លួននៅក្នុងបន្ទប់ជួលលេខT14/472 ស្ថិតនៅក្បែរធានគារកសិកនថៃសាខាផ្សារលុងក្លឿរស្រុកអារញ្ញខេត្តស្រះកែវ ដោយបន្ទប់ជួលខាងលើជាបន្ទប់ពីជាន់់ ជាន់លើសម្រាប់លាក់ពលករខុសច្បាប់និងជាន់ក្រោមបើកលក់ភេសជ្ជៈបាងមុខដោយបុរស់់ជនខ្មែរម្នាក់ឈ្មោះនុត រី ជាអ្នកលក់និងពាមពលករចំណាកទាំងនោះផងដែរ។ ក្នុងការត្រួតពិនិត្យបន្ទប់ជួលខាងលើសមត្ថកិច្ច បានរកឃើញពលករចំណាកខុសច្បាប់ចំំនួន33នាក់ មានមនុស្សប្រុស 20នាក់ ស្រី12នាក់ក្មេងប្រុស1នាក់ កំំពុងអង្គុយប្រជ្រៀតគ្នានៅក្នុងបន្ទប់ទាំកាសធាតុកំពុងក្ដៅ ដោយមានត្រឹមចង្ហាពីប៉ុណ្ណោះដែលជួយបក់បន្ថយកំដៅ។

ប្រភពពីពលករខ្មែរម្នាក់ឈ្មោះសុខ លី ប្រាប់ឲ្យដឹងថា ពួកគាត់ទាំងអស់គ្នាបានធ្វើដំណើរមកពីខេត្តនានានៅក្នុងប្រទេសកម្ពុជា ហើយឆ្លងដែនមកស្វែងរកការងារធ្វើដោយមានក្រុមមេខ្យល់ខ្មែរជាអ្នកនាំផ្លូវឆ្លងដែនចូលមកប្រទេសថៃ ដោយសន្យាថានឹងរកការងារនៅតាមតំបន់រោងចក្រនានានៅក្នុងប្រទេសថៃអោយធ្វើដោយគិតសេវាថ្លៃធ្វើដំណើរក្នុងម្នាក់2500បាត-3000បាត ហើយនាំអោយមកស្នាក់នៅបណ្តោះអាសន្ននៅក្នុងបន្ទប់ជួលខាងលើ ដោយប្រាប់ថានិងមានរថយន្ដថៃនិងមកទទួលយកទៅធ្វើការ តែពេលវេលាកន្លងទៅ2-3ថ្ងៃហើយនៅមិនឃើញមានរថយន្ដដែលក្រុមមេខ្យល់នេះមកយកសោះ ធ្វើពួកគាត់ទាំងអស់គ្នាគ្មានប្រាក់ដើម្បីទិញចំណីយកមកហូបចុកបន្ទៅទៀតតែសំណាងល្អត្រូវបានអាជ្ញាធរថៃមកជួយរំដោះទាន់ពេលវេលាបើមិនដូច្នោះទេពួកគាត់ច្បាស់ជាដាច់ពោះស្លាប់មិនខាន។

បើតាមចំឡើយសារភាពរបស់បុរសឈ្មោះនុត រីបានប្រាប់អោយដឹងថាបន្ទាប់ជួលខាងលើជាកម្មសិទ្ធរបស់ស្ដ្រីជាតិថៃម្នាក់ដែលកាន់លិខិតឆ្លងថៃ ឈ្មោះកុប ផឹង ស្នាក់នៅក្នុងខេត្តណាខនស៊ីថាមរាច បានជួលជនសង្ស័យអោយមកលក់ភេសជ្ជៈនិងពាមក្រុមពលករខាងលើតែប៉ុណ្ណោះ។ បច្ចុប្បន្នសមត្ថកិច្ចថៃកំពុងធ្វើការតាមរកចាប់ខ្លួនស្ដ្រីម្ចាស់បន្ទប់ខាលើដើម្បីយកមកធ្វើការសាកសួរនិងចាត់វិធានការតាមផ្លូវច្បាប់។

website_news/20171906006.txt · Last modified: 2017/06/19 14:33 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki