website_news:2017190702

អាជ្ញាធរច្រកព្រំបង្កការលំបាកដល់ពលករខ្មែរចូលពីថៃ

http://www.phnompenh-thmey-news.html ចេញផ្សាយ ថ្ងៃទី 18/07/2017

ខេត្តប៉ៃលិន ៖ អាជ្ញាធរខ្មែរប្រចាំច្រកព្រំបានរងនូវការរិះគន់ដែលបង្កការលំបាកដល់ពលករខ្មែរ ដែលឆ្លងដែនពីប្រទេសថៃមកខ្មែរ តាមច្រកទ្វារអន្តរជាតិមួយនេះ ហើយសូម្បីតែក្រុមហ៊ុនដឹកជញ្ជូនពលករខ្មែរមួយឈ្មោះ SK ដែលបានដាក់ទីតាំងនៅក្បែរច្រកទ្វារមួយនេះ ក៏បានរអ៊ូរទាំថា រហូតមកដល់ពេលនេះ មានការលំបាកឆ្លងដែន ដោយសារតែអាជ្ញាធរខ្មែរប្តឹងទៅអាជ្ញាធរ និងតម្រួតថៃធ្វើការរឹតបន្តឹង ។

ពលករដែលធ្វើដំណើរឆ្លងដែនពីថៃមកខ្មែរ តាមច្រកទ្វារអន្តរជាតិព្រំក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បានឱ្យដឹងថា កាលពីប៉ុន្មានខែមុន ប្រជាពលរដ្ឋខ្មែរ មានការសប្បាយរីករាយ ដោយមានក្រុមហ៊ុនដឹកជញ្ជូនមួយឈ្មោះ SK តែងតែនាំពួកគេចេញពីប្រទេសថៃ ចូលមកខ្មែរយ៉ាងរលូន ។ ប៉ុន្តែមួយរយ:ក្រោយមក ស្រាប់តែត្រូវខាងតម្រួត និងអាជ្ញាធរថៃ ធ្វើការរឹតបន្តឹង ឱ្យឆែកឆេរ ត្រួតពិនិត្យ រថយន្តគ្រប់លំដាច់ ជាពិសេសរថយន្តក្រុមហ៊ុន(SK) តែម្តង ។

តាមប្រជាពលរដ្ឋបានឲ្យដឹងថា ការរឹតបន្តឹងត្រួតពិនិត្យរបស់ថៃនេះ ដោយសារតែមានការប្តឹងពីខាងស្នាក់ការច្រក ព្រោះតែមិនបានទទួលលាភសក្ការ:ពីខាងម្ចាស់ក្រុមហ៊ុន ទើបធ្វើបាបពលករខ្មែរ ដោយប្តឹងឱ្យខាងថៃធ្វើការរឹតបន្តឹងបែបនេះ ។ ចំណែកម្ចាស់ក្រុមហ៊ុន SK បានឱ្យដឹងថា ការដឹកជញ្ជូនពលករខ្មែរពីថៃចូលមកក្នុងទឹកដីខេត្តប៉ៃលិននាពេលនេះ មានការលំបាក ដោយដឹកបានតែពលករមានលិខិតឆ្លងដែនប៉ុណ្ណោះ ។ ចំណែកអ្នកដែលគ្មានលិខិតត្រឹមត្រូវនោះ មានការលំបាកដោយសារតែខាងស្នាក់ការច្រកទ្វារអន្តរជាតិព្រំ បានប្តឹងទៅខាងតម្រួតថៃ ឱ្យឆែកឆេរ និងធ្វើបាបប្រជាពលរដ្ឋខ្លួនឯង ។ ប្រភពបន្តទៀតថា តាមពិតខាងក្រុមហ៊ុនមិនមែនរកស៊ីដឹកជញ្ជូ នអ្នកឆ្លងដែនខុសច្បាប់នោះទេ ដោយគ្រាន់តែចង់ជួយដឹកខ្មែរដែលធ្វើការនៅប្រទេសថៃអត់មានលិខិតឆ្លង ដែនត្រឹមត្រូវ ឱ្យមកធ្វើលិខិតឆ្លងដែន រួចត្រលប់ទៅធ្វើការងារនៅប្រទេសថៃវិញ ដោយស្របច្បាប់ប៉ុណ្ណោះ ៕

website_news/2017190702.txt · Last modified: 2017/07/19 15:20 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki