website_news:2017190703

ក្រសួងការងារថៃបានប្រកាសកំណត់តំលៃ ត្រួតសញ្ជាតិជូនដល់បងប្អូនពលករខ្មែរ

http://www.khmer-chonburi.com/archives/ เพียะตรา ประ | กรกฎาคม ខែកក្កដា 18, 2017

ក្រសួងការងារថៃប្រកាសកំណត់តំលៃត្រួតសញ្ជាតិ(ប៉ាស្ទ័រ)ជូនបងប្អូនពលករខ្មែរ ដែលកំពុងធ្វើការខុសច្បាប់នៅក្នុងប្រទេសថៃ ត្រៀម និងទៅចុះឈ្មោះស្មើរសុំលិខិតអនុញ្ញាតធ្វើការនៅក្នុងប្រទេសនាពេលខាងមុខនេះ។

កាលពីម្សិលមិញនេះអាខោនហ្វេសប៊ុករបស់ក្រសួងការងារថៃ กรมการจัดหางาน បានបង្ហោះឯកសារស្ដីពីការកំណត់តំលៃបឋមក្នុងការត្រួតសញ្ជាតិ(ធ្វេីប៉ាស្ទ័រ)ជូនដល់បងប្អូនពលករខ្មែរ ដែលកំពុងតែរស់នៅធ្វេីការខុសច្បាប់នៅក្នុងប្រទេសថៃ ដែលនិងចាប់ផ្តើមរៀបចំចុះឈ្មោះនៅថ្ងៃទី24 ខែកក្កដារហូតដល់ថ្ងៃទី07ខែសីហាឆ្នាំ2017 ខាងមុខនេះ។

តំលៃដែលក្រសួងការងារថៃកំណត់ដូចខាងក្រោម៖

ត្រួតពិនិត្យសញ្ជាតិ(TD)

វ៉ៃត្រាវីសា តំលៃ (500฿)

ត្រួតពិនិត្យសុខភាពតំលៃ(500฿) រ៉ាប់រងសុខភាព តំលៃ(500฿)

ប័ណ្ណអនុញ្ញាតធ្វើការ រយ:ពេល3 ខែ31/08/2017-2018 តំលៃ(500-100-450)

សរុបជាទឹកប្រាក់ចំនួន2350฿

បញ្ជាក់÷ បងប្អូនពលករខ្មែរខុសច្បាប់ទាំងអស់ត្រូវអោយ(ថៅកែ)នាំទៅធ្វើការចុះឈ្មោះ នៅទីតាំងដែលក្រសួងការងារថៃបានកំណត់ទូទាំងប្រទេសថៃ។

website_news/2017190703.txt · Last modified: 2017/07/19 15:22 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki