website_news:2017190704

គួរអោយអាសូរណាស់!!ពលករខ្មែរត្រូវគ្រឿងចក្រកៀបដាច់ដៃ នៅក្នុងរោងចក្រប្រទេសថៃ

https://www.khmernews.news/article/archives/ By kimhav hin - July 19, 2017

ក្រុមអ្នកជួយសង្គ្រោះបានជួយបុរសជនជាតិខ្មែរម្នាក់ ដែលត្រូវគ្រឿងចក្រខ្នាតធំកៀបដៃរបួសធ្ងន់ធ្ងរ។នៅថ្ងៃ19 កក្កដានេះអ្នកសង្គ្រោះបន្ទាន់ថៃ ត្រូវបានគេរាយការអោយថាមានបុគ្គលិកត្រូវគ្រឿងចក្រខ្នាតធំកៀបដៃរងរបួសធ្ងន់ធ្ងរ នៅក្នុងក្រុមហ៊ុន អេស ខេ អឹម ថេត លេខ 287/1-3 ភូមិ6 ឃុំប៊ឹង ស្រុកស្រីរាជា ខេត្តឈុនបុរី ក្រុមអ្នកសង្គ្រោះបន្ទាន់ក៏បានទៅជួយដល់កន្លែងកើតហេតុ។

ហេតុការបានកើតឡើងនៅថ្ងៃទី 18 កក្កដា វេលាម៉ោង ២៣.៣០នាទីនៅកន្លែងកើតហេតុពលករឈ្មោះ ហៀង មិនសា ជាពលករកម្ពុជាអាយុ 36 ឆ្នាំជាបុគ្គលិករបស់ក្រុមហ៊ុនខាងលើត្រូវគ្រឿងចក្របូមទូរទឹកកកខ្នាតធំកៀបដៃខាងស្ដាំដាច់ និងកៀបជាប់នៅនឹងម៉ាស៊ីនស្រែកអោយគេជួយ ទាល់តែគាស់ម៉ាស៊ីនឡើងទើបអាចយកជនរងគ្រោះមកបាន ដោយប្រើពេលវេលា 20 នាទី។

ក្រោយពីយកចេញមកបាន ជនរងគ្រោះក៏ត្រូវគេបញ្ជូនទៅមន្ទីរពេទ្យដែលនៅជិតនោះ។បុគ្គលិកដែលជាមិត្តរួមកាងារបាននិយាយថា ហៀងគឺជានុគ្គលិកថ្មីដោយមិនសូវស្ទាត់នឹងការប្រើម៉ាស៊ីនទើបមានគ្រោះថ្នាក់បែបនេះ។ គួរអោយអាណិតពលករខ្មែរណាស់ មិនដឹងថានឹងទៅជាយ៉ាងណាទេព្រោះខាងក្រុមហ៊ុននៅមិនទាន់និយាយពីការជំនួយ ឬសំណងក្នុងឧបតិហេតុនេះទាល់តែសោះ។

website_news/2017190704.txt · Last modified: 2017/07/19 15:28 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki