website_news:2017190705

ថៃបន្តជាប់ពិន័យកាតលឿងរបស់សហភាពអឺរ៉ុប លើការជួលពលករនេសាទខុសច្បាប់

http://kleykley.sabay.com.kh/article/ ថ្ងៃទី 18 ខែកក្កដា ឆ្នាំ២០១៧ ម៉ោង 09:49

រយៈពេល ១៦ថ្ងៃ ពីថ្ងៃទី០១ ដល់ថ្ងៃទី១៦ ខែកក្កដា ២០១៧ ក្រោយប្រតិភូសហភាពអឺរ៉ុបបានចុះទៅត្រួតពិនិត្យស្ថានភាពនេសាទដែនសមុទ្រក្នុងប្រទេសថៃ សហភាពអឺរ៉ុបបានបង្ហាញការពេញចិត្តចំពោះការខិតខំរបស់រដ្ឋាភិបាលថៃ ក្នុងការលុបបំបាត់សកម្មភាពនេសាទខុសច្បាប់របស់ថៃ។ ប៉ុន្តែសហភាពអឺរ៉ុបនៅតែបន្ដពិន័យកាតលឿងលើប្រទេសថៃដដែល លើករណីជួលពលករនេសាទខុសច្បាប់។

ប្រទេសថៃបានទទួលការពិន័យកាតលឿងពីសហភាពអឺរ៉ុប កាលពីឆ្នាំ២០១៥ ដែលការពិន័យនេះ អាចឈានដល់ការដាក់បម្រាម មិនឲ្យប្រទេសថៃនាំចេញអាហារសមុទ្រទៅសហភាពអឺរ៉ុប ប្រសិនបើរដ្ឋាភិបាលថៃមិនដោះស្រាយបញ្ហានេសាទខុសច្បាប់លើដែនសមុទ្រ។

សូមបញ្ជាក់ថា ក្រោយការព្រមានរបស់សហភាពអឺរ៉ុប រដ្ឋាភិបាលយោធាថៃប្រើប្រាស់អំណាចរបស់ខ្លួន និងបានធ្វើវិសោធនកម្មច្បាប់មួយចំនួន ពាក់ព័ន្ធនឹងការនេសាទ ដើម្បីដោះស្រាយបញ្ហានេសាទខុសច្បាប់នៅដែនសមុទ្រ៕ ប្រភព៖ Bangkokpost ប្រែសម្រួល៖ វាសនា

website_news/2017190705.txt · Last modified: 2017/07/19 15:32 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki