website_news:2017191003

តំណាងឯកអគ្គរាជទូតកម្ពុជា ចុះសួរសុខទុក្ខពលករកម្ពុជា ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យប្រទេសថៃ បន្ទាប់ពីរងគ្រោះថ្នាក់ចរាចរ

http://pheaktraprak.com/archives/ By เพียะตรา ประ October 18, 2017

កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧ ទីប្រឹក្សាទទួលបន្ទុក តំណាងផ្នែកកុងស៊ុល និងសហការី តំណាងឲឯកឧត្តម ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសថៃ បានចុះមកសួរសុខទុក្ខ ពលករកម្ពុជាដែលបានជួបគ្រោះថ្នាក់ចរាចរណ៍កាលពីយប់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៧ នៅមន្ទីរពេទ្យពីរផ្សេងគ្នា គឺមន្ទីរពេទ្យកុយបុរី និងមន្ទីរពេទ្យប្រាជួបគីរីខាន់ ស្ថិតក្នុងខេត្តប្រាជួបគីរីខាន់ ប្រទេសថៃ។ នៅក្នុងហេតុការណ៍នេះបណ្តាលអោយពលករនិងអ្នកនៅក្នុងបន្ទុកចំនួន១6នាក់រងរបួសស្រាលនិងបានវិលត្រឡប់ទៅព្រះរាជាណាចក្រកម្ពុជាវិញអស់ហើយ។ ដោយឡែកពលករ០២រូបទៀតរងរបួសដែល តម្រូវអោយសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងស្លាប់ទារក០១រូប ដែលមានអាយុទើបតែ០៧ថ្ងៃ។ នាពេលនេះស្ថានភាពអ្នកជំងឺទាំង០២នាក់បានធូរស្រាលបន្តិចហើយ ហើយស្ថានទូតក៏បានទំនាក់ទំនងទៅសាច់ញាត្តិជនរងគ្រោះ ជូនព័ត៌មានអំពីករណីនេះ និងបន្តសហការជួបសម្របសម្រួលជាមួយអាជ្ញាធរថៃពាក់ពន្ធ័ក្នុងការព្យាបាលអ្នកជំងឺដោយយកចិត្តទុកដាក់។

website_news/2017191003.txt · Last modified: 2017/10/19 13:48 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki