website_news:2017191202

រដ្ឋមន្ត្រីក្រសួងការងារជំរុញឱ្យទីភ្នាក់ងារជ្រើសរើសពលករបង្កើនការយក ចិត្តទុកដាក់ការពារពលករធ្វើការនៅក្រៅប្រទេស

http://www.akp.gov.kh/kh/ ប្រភព AKP ភ្នំពេញ ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧

ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះ បណ្ដាលវិជ្ជាជីវៈបាន ជំរុញឱ្យទីភ្នាក់ងារជ្រើសរើសពលករទាំងអស់ ត្រូវយកចិត្តទុកដាក់ការពារ ពលករធ្វើការ នៅក្រៅប្រទេស ដើម្បីឱ្យពួកគេមានភាពកក់ក្តៅ។ ថ្លែងនៅក្នុងឱកាសអញ្ជើញចូលរួមខួប១០ឆ្នាំ របស់សមាគមជ្រើសរើសពលករ កម្ពុជាកាលពីចុង សប្តាហ៍នេះ ឯកឧត្តម អ៊ិត សំហេង បានបញ្ជាក់ថា ទីភ្នាក់ងារជ្រើស រើសពលករទាំង អស់ត្រូវចេះ លើកទឹក ចិត្តដល់ពលករចេះគោរពដល់ពលករ ដែលធ្វើការនៅក្រៅប្រទេស ព្រោះថាពួកគាត់មិនមែន ទៅធ្វើជាខ្ញុំគេ ទៅធ្វើជាកញ្ជះគេដាច់ ថ្លៃនោះទេគឺពួកគេបានចូលរួម ចំណែកយ៉ាងសំខាន់ក្នុងការជំរុញ ឱ្យសេដ្ឋកិច្ចជាតិមានការរីកចម្រើន។

ឯកឧត្តម រដ្ឋមន្ត្រីបានបន្ថែមថាបច្ចុប្បន្ននេះមានពលករខ្មែរ កំពុងបម្រើការ ងារនៅក្រៅ ប្រទេស ចំនួន១.២លាននាក់ ដោយក្នុងមួយឆ្នាំៗពួកគាត់បានផ្ញើប្រាក់ មកឱ្យក្រុមគ្រួសារនៅ កម្ពុជាវិញប្រមាណ ៣.៨០០លាន ដុល្លារ។ ឯកឧត្តមលើកឡើងថា ចំពោះទំហំទឹកប្រាក់នេះមិនត្រឹមតែជួយ លើកស្ទួយដល់ជីវភាពរស់នៅក្នុងក្រុម គ្រួសារ ពលករប៉ុណ្ណោះទេថែមទាំង ចូលរួមចំណែកធ្វើ ឱ្យសេដ្ឋកិច្ចជាតិមានការរីកចម្រើនផងដែរ។ ឯកឧត្តមបានបន្ថែមថា បើសរុបពលករខ្មែរ កំពុងធ្វើការនៅថៃជាង ១លាននាក់ ដោយផ្ញើក្នុងម្នាក់ ១៥០ដុល្លារ ក្នុងមួយខែៗ បូកសរុបទាំងអស់ក្នុងមួយឆ្នាំៗ មានចំនួន ១.៨០០លានដុល្លារ។ ចំណែក ពលករដែលបម្រើការងារនៅកូរ៉េ ជប៉ុន ម៉ាឡេស៊ី វិញយ៉ាងតិចណាស់ក៏ផ្ញើមកគ្រួសារវិញប្រមាណ ជាង២.០០០លានដុល្លារដែរ។

លោកជំទាវ អ៊ឹង សៀឫទ្ធី ប្រធានសមាគមជ្រើសរើសពលករកម្ពុជាហៅកាត់ថា (អាក្រា) បានសន្យានឹង ខិតខំ បង្កើតនីតិវិធីផ្សេងទៀត ដើម្បីបង្កើនកិច្ចគាំពារ និងការពារ ផលរបស់ពលករក្រៅប្រទេស កុំឱ្យរងការរំលោភបំពាន និងការកេងប្រវ័ញ្ចពលកម្ម និងប្រាក់បៀវត្សរ៍ជាដើម។ លោកជំទាវបានបន្ថែមថា អ្វីដែលសំខាន់ទៀតនេះ សមាគមជ្រើសរើសពលករកម្ពុជា នឹងបន្តចូលរួម ជាមួយរាជរដ្ឋាភិបាលក្នុងការលំបាកបញ្ហាពលករ ចំណាក់ស្រុក ខុសច្បាប់ ហើយណែនាំឱ្យពួកគេវិលមក រកភាពស្របច្បាប់វិញ ដើម្បីបញ្ជៀសការធ្វើបាប ឬធ្វើទុក្ខបុកម្និញពីអាជ្ញាធរនៅក្រៅប្រទេស។

សូមបញ្ជាក់ថា បច្ចុប្បន្ននេះ នៅកម្ពុជាមានទីភ្នាក់ងារជ្រើសរើសពលករទំាងអស់ចំនួន ៨៥អង្គភាព ក្នុងនោះមានតែចំនួន៤៧អង្គភាពប៉ុណ្ណោះ ដែលបានចុះបញ្ជីជាស មាជិកសមាគមទីភ្នាក់ងារជ្រើសរើស ពលករកម្ពុជា៕ដោយ គង់ សិរីរ័ត្ន

website_news/2017191202.txt · Last modified: 2017/12/19 14:28 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki