website_news:2017191203

សាលាឧទ្ធរណ៍ ជម្រះជនជាប់ចោទនាំនារីខ្មែរទៅការនៅចិន

http://www.postkhmer.com ប្រភពភ្នំពេញប៉ុស្ដិ៍ Tue, 19 December 2017 គឹម សារុំ

ភ្នំពេញៈ ស្រ្តីជាប់ចោទ ៣ នាក់បានទទួលកំហុសនិងស្រ្តីម្នាក់ទៀតច្រានចោលបទចោទពាក់ព័ន្ធនាំនារីខ្មែរ ២ នាក់ទៅរៀបការប្តីនៅប្រទេសចិន កាលពីឆ្នាំ ២០១៥ ដែលជនជាប់ចោទទាំង ៤ នាក់ត្រូវតុលាការថ្នាក់ក្រោមផ្តន្ទាទោសដាក់ពន្ធនាគារម្នាក់ ៧ ឆ្នាំ។

តាមកំណត់ហេតុរបស់នគរបាលបានបង្ហាញថាកាលពីអំឡុងខែកុម្ភៈ ឆ្នាំ ២០១៥ ស្រ្តីជាប់ចោទឈ្មោះប៊ូយ សាម៉ុនអាយុ៤៦ឆ្នាំបានអះអាងប្រាប់គូកនរបស់ខ្លួនថាគាត់មានប្អូននិងកូនស្រីមានប្តីនៅប្រទេសចិនហើយពួកគេមានជីវភាពធូរធាណាស់។ ក្នុងការឃោសនានោះស្រ្តី ប៊ូយ សាម៉ុន បានណែនាំឲ្យស្រ្តីជាប់ចោទឈ្មោះ ហុង វី អាយុ ៥០ ឆ្នាំ,ឈ្មោះ អ៊ុល យ៉ុង អាយុ ៤៩ ឆ្នាំ,និង ឈ្មោះ កើត ហួន អាយុ ៥៥ ឆ្នាំដើររកនារីខ្មែរដើម្បីទៅរៀបការប្តីនៅប្រទេសចិនហើយពួកគេរើសបាននារីខ្មែរ ២ នាក់ពីខេត្តក្រចេះ មានអាយុ ១៩ ឆ្នាំដូចគ្នា។

អង្គហេតុបន្តថា ក្រុមស្រ្តីជាប់ចោទបានរត់ការឯកសារនិងបានបញ្ជូននារីរងគ្រោះទៅប្រទេសចិន តែត្រូវបុរសចិនធ្វើទារុណកម្មក៏ប្រាប់មកក្រុមគ្រួសារប្តឹងសមត្ថកិច្ចចាប់ពួកមេខ្យល់ទាំងនេះតែម្តង៕

website_news/2017191203.txt · Last modified: 2017/12/19 14:31 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki