website_news:2017191205

លោកនាយករដ្ឋមន្ត្រីថៃ ប្រកាសសាងសង់កន្លែងស្នាក់នៅជូនពលករបរទេស

http://www.pheaktraprak.com ប្រភពដំណឹងពលករខ្មែរ December 18, 2017

យោងតាមបណ្ដាញសារព័ត៌របស់កាសែតថៃបានចុះផ្សាយកាលពីថ្ងៃច័ន្ទ ទី18 ខែធ្នូ ឆ្នាំ2017 នេះ បានអោយដឹងថា លោកនាយករដ្ឋមន្ត្រី ប្រយុទ្ធ ចាន់អូឆា កំពុងបង្កើតគម្រោងសាងសង់កន្លែងស្នាក់នៅជូនពលករបរទេស ដែលកំពុងធ្វើការស្នាក់នៅក្នុងប្រទេសថៃ។ ដោយគម្រោងនេះនឹងចាប់ផ្តើមសាងសង់កន្លែងស្នាក់នៅ នូវតាមតំបន់ឧស្សា ហកម្ម និងតំបន់សេដ្ឋកិច្ចពិសេសមួយចំនួនក្នុងប្រទេសថៃ ដើម្បីចាត់របៀបរៀបរយពលករបរទេសតាមនយោបាយ(Zoneing)របស់ថៃនៅក្នុងពេលឆាប់ៗខាងនេះ។ ក្នុងនោះលោកនាយករដ្ឋមន្ត្រីបានស្នើគម្រោងនេះដល់នាយកដ្ឋានលើកកម្ពស់មូលនិធិសង្គម(BOI) ក្រសួងមហាផ្ទៃថៃនិងក្រសួងការងារថៃអោយសហការជាមួយក្រុមហ៊ុនឯកជនដើម្បីចាត់ចែងសាងសង់កន្លែងស្នាក់នៅជូនពលករបរទេសព្រមទាំងអភិវឌ្ឍន៍ការងារជូនដល់ពលករទៀតផង។

website_news/2017191205.txt · Last modified: 2017/12/19 14:38 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki